តារា​ម៉ូដែល​កម្ពុជា​ អែត វីន យក​ឈ្នះ​ថៃ​ កាន់​​ពាន់​ប្រជាប្រិយ​ពី​ឥណ្ឌូណេស៊ី

តារា​ម៉ូដែល​កម្ពុជា​ អែត វីន យក​ឈ្នះ​ថៃ​ កាន់​​ពាន់​ប្រជាប្រិយ​ពី​ឥណ្ឌូណេស៊ី

កម្មវិធី​ប្រកួត​ Mr Universal Ambassador 2015​ នៅ​ប្រទេស​ ឥណ្ឌូណេស៊ី ដែល​លោក អែត វីន តារា​ម៉ូដែល​តំណាង​ប្រទេស​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​​កាល​ពី​ថ្ងៃ ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ បាន​​បញ្ចប់​ហើយ​នៅ​​ថ្ងៃ​នេះ ដោយ​លោក​​បាន​ទទួល​ពាន​ជា​តារា​ដែល​មាន​ប្រជាប្រិយ​ពី​កម្មវិធី។

 

តារា​ម៉ូដែល​កម្ពុជា​ អែត វីន យក​ឈ្នះ​ថៃ​ កាន់​​ពាន់​ប្រជាប្រិយ​ពី​ឥណ្ឌូណេស៊ី

 

​លោក ម៉ែន និមលរតន៍ ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Sun Super Models Cambodia បាន​ឲ្យ​ដឹង​ថា  Mr Universal Ambassador 2015 គឺ​ជា​ការ​ប្រកួត​ម៉ូដែល​​ប្រុស​អន្តរជាតិ​មួយ ដែល​តែង​តែ​ធ្វើ​នៅ​ប្រទេស ឥណ្ឌូណេស៊ី ជា​រៀង​រាល់​ឆ្នាំ។ការ​ប្រកួត​នេះ​ មាន​ប្រទេស​ចូល​រួម​ច្រើន​មក​ពី​ជុំវិញ​ពិភព​លោក ហើយ​សម្រាប់​ឆ្នាំ​នេះ​មាន​ប្រទេស១៩ បាន​ចូល​រួម។

 

លោក​ ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ប្រកួត​នេះ​បាន​ដាក់​ឈ្មោះ​​បេក្ខជន​ ឲ្យ​មហាជន​បោះ​ឆ្នោត ចាប់​តាំង​ពី​ដើម​​ខែ​តុលា ឆ្នាំ ២០១៥​មក ពោល​គឺ​មុន​លោក អែត វីន ចេញ​ទៅ​ប្រកួត​ជិត១ខែ​ឯណោះ។ ជា​លទ្ធផល លោក អែត វីន បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ គឺ ៥១,៧២៩ ខណៈ​ដែល​ប្រទេស​ថៃ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ២ ទទួល​បាន​តែ ៤០,៥៦៦ ប៉ុណ្ណោះ។

 

ទោះបី​ជា អែត វីន បាន​ជាប់​ពាន​ជា​តារា​ដែល​មាន​ប្រជាប្រិយ​​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​​បែប​នេះ​ក្ដី ប៉ុន្តែ​សម្រាប់​​ពាន​ដែល​ផ្ដល់​ឲ្យ​ដោយ​គណៈកម្មការ​វិញ លោក​ជាប់​ត្រឹម​តែ​វគ្គ TOP 10 ប៉ុណ្ណោះ អ្នក​ដែល​ក្លាយ​ជា​ជើង​ឯក ក្នុង​កម្មវិធី​នេះ គឺ​បាន​ទៅ​លើ ប្រទេស PUERTO RICO ឈ្មោះ Christian Daniel ។

 

តារា​ម៉ូដែល​កម្ពុជា​ អែត វីន យក​ឈ្នះ​ថៃ​ កាន់​​ពាន់​ប្រជាប្រិយ​ពី​ឥណ្ឌូណេស៊ី

 

លោក ម៉ែន និមលរតន៍ បាន​លើក​ឡើង​ថា ទោះបី​ជា លោក អែត វីន មិន​បាន​​ក្លាយ​ជា​ជើង​​ឯក​ពី​កម្មវិធី​ខាង​លើ ប៉ុន្តែ​វា​គឺ​ជា​ជោគជ័យ​មួយ​បន្ថែម​ទៀត​​សម្រាប់​ក្រុម​ម៉ូដែល​របស់​លោក។ ជា​មួយ​គ្នា​នោះ​ប្រធាន​​ក្រុម​ម៉ូដែល​ល្បី​ឈ្មោះ​ម្នាក់ បាន​​ថ្លែង​អំណរគុណ ចំពោះ​មហាជន​ទាំង​អស់​ដែល​បាន​ចំណាយ​ពេល​ជួយ​បោះឆ្នោត​គាំទ្រ​កន្លង​មក។ លោក​​ថ្លែង​ថា ប្រសិន​បើ​មិន​មាន​ការ​បោះឆ្នោត​ពី​មហាជន​នោះ​ទេ លោក អែត វីន ក៏​មិន​បាន​​ជាប់​ជា តារា​ដែល​មាន​ប្រជាប្រិយ​ពី​កម្មវិធី​​ខាង​លើ​​​ឡើយ។

 

លោក អែត វីន នឹង​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​នេះ​ថ្ងៃ​ស្អែក​នេះ។ កាល​ពី​ឆ្នាំ​ទៅ​តារា​រូប​នេះ ក៏​ធ្លាប់​បាន​ទទួល​ពាន​ជា​តារា​ញញឹម​ស្រស់​ម្ដង​​ផង​ដែរ ពី​កាត​ប្រកួត Yes in Mister Asia Contest 2014  នៅ​ប្រទេស​ហុងកុង៕

 

តារា​ម៉ូដែល​កម្ពុជា​ អែត វីន យក​ឈ្នះ​ថៃ​ កាន់​​ពាន់​ប្រជាប្រិយ​ពី​ឥណ្ឌូណេស៊ី

 

 

តារា​ម៉ូដែល​កម្ពុជា​ អែត វីន យក​ឈ្នះ​ថៃ​ កាន់​​ពាន់​ប្រជាប្រិយ​ពី​ឥណ្ឌូណេស៊ី

 

 រូប​​ថត៖ Pages  Mr Universal Ambassador 2015

 

អត្ថបទ៖ ខុត សីហា