លាប​ទឹកកាម​បុរស ​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​ភ្លឺ​ថ្លា​មែន?


លាប​ទឹកកាម​បុរស ​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​ភ្លឺ​ថ្លា​មែន?

នារី​ម្នាក់ ដែល​ជំនាញ​ខាង​ផ្ដល់​គន្លឹះ​ខ្លីៗ​ទាក់​ទង​នឹង​សម្រស់​លើ​ YouTube បាន​ប្រាប់​ពី​វិធី​សាមញ្ញ​មួយ​ ដោយ​នាង​និយាយ​ថា ​នាង​​បាន​​​លាប​ទឹកកាម​បុរស​លើ​មុខ ​​ហើយ​ជា​លទ្ធផល​​វា​ពិត​ជា​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​របស់​​នាង​ភ្លឺ​ថ្លា​មែន។

 

លាប​ទឹកកាម​បុរស ​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​ភ្លឺ​ថ្លា​មែន?

 

​Tracy Kiss ​វ័យ​២៨​ឆ្នាំ​មក​ពី​​ទីក្រុង​ Wendover ​នៃ​ប្រទេស​អង់គ្លេស ​បាន​បង្ហោះ​វីដេអូ​លើ​ YouTube ប្រាប់​ពី​វិធី​សាមញ្ញ​​បែប​ធម្មជាតិ​នេះ។ អ្នក​ម្ដាយ​មេម៉ាយ​កូន​២​រូប​នេះ បាន​​បញ្ជាក់​បន្ថែម​ថា មាន​មិត្ត​ប្រុស​ជិតស្និទ្ធ​​របស់​នាង​ម្នាក់ ​តែង​​ផ្ដល់​ទឹក​កាម​នោះ​ដល់​នាង​ជា​ប្រចាំ​ ដោយ​ដាក់​ក្នុង​ប្រអប់​ប្លាស្ទិក ហើយ​នាង​តែង​យក​វា​លាប​លើ​មុខ​ប្រមាណ​២០​នាទី ទើប​​លាង​ចេញ។

 

“ខ្ញុំ​គិត​ថា មនុស្ស​ជា​ច្រើន​ប្រហែល​ជា​បារម្ភ​រឿង​យក​មេ​ជីវិត​ឈ្មោល​លាប​លើ​ផ្ទៃ​មុខ​ របស់​ពួកគេ​ ប៉ុន្តែ​តាម​ពិត​វា​ជា​វិធី​ធម្មជាតិ​ និង​អាច​ទទួល​បាន​លទ្ធផល​មិន​នឹក​ស្មាន។ ខ្ញុំ​ដឹង​ថា វា​គ្មាន​ជាតិ​គីមី​ទេ។ ដូច្នេះ​អ្នក​ក៏​អាច​សាកល្បង​វា​បាន”។ Kiss បាន​ពន្យល់​បន្ថែម៕

 

លាប​ទឹកកាម​បុរស ​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​ភ្លឺ​ថ្លា​មែន?

 

លាប​ទឹកកាម​បុរស ​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​ភ្លឺ​ថ្លា​មែន?

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ យល់​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ស្បែក​មុខ​និង​ដង​ខ្លួន ការពារ​ប្រើ​ផលិតផល​ខុស​ខូច​ស្បែក​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត

​ប្រភព៖ dailymail