យុវជន​១​ក្រុម ចុះ​ជួយ​ពលរដ្ឋ​ក្រីក្រ​នៅ​ភ្នំពេញ​និង​តាម​ខេត្ត

យុវជន​១​ក្រុម ចុះ​ជួយ​ពលរដ្ឋ​ក្រីក្រ​នៅ​ភ្នំពេញ​និង​តាម​ខេត្ត

ក្រុម​យុវជនព្រម​ទាំង​អ្នក​ស្ម័គ្រ​ចិត្ត បាន​ចុះ​នាំ​យក​​ជំនួយ​​​ខ្លះៗ ជូន​​ពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​រយ​នាក់ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់​ស្ពឺ ដើម្បី​​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ពួកគេ។

យុវជន​១​ក្រុម ចុះ​ជួយ​ពលរដ្ឋ​ក្រីក្រ​នៅ​ភ្នំពេញ​និង​តាម​ខេត្ត

មាន​រយៈ​ពេល​បី​ថ្ងៃ​ហើយ បើ​គិត​មក​ត្រឹម​ម្សិលមិញ។ លោក ខុម ឌីណា តំណាងយុវជន​មួយ​​ក្រុម​ បាន​និយាយ​ថា ក្រុម​របស់​លោក ក្រុម​​អ្នកស្ម័គ្រចិត្ត និង​ម្ចាស់​ជំនួយ បាន​ចុះ​ចែក​បាយ​ជូន​អ្នកសុំទាន ក្មេងកំព្រា តាស៊ីក្លូ​ចំនួន ២០០នាក់ កាល​ពី​ថ្ងៃ​ទី ០៩ ខែ​វិច្ឆិកា ឆ្នាំ២០១៥។ លុះ​ថ្ងៃ​ទី ១០ វិច្ឆិកា ក្រុម​របស់​លោក​​បន្ត​ចុះ ចែក​​​ស្បៀង​អាហារ​ដល់​ជន​ក្រីក្រ និង​សម្ភារៈ​សិក្សា​ដល់​ក្មេងៗ នៅ​​​​ភូមិ​ចំនួន​៧ ក្នុង​ទឹកដី​ខេត្ត​កំពង់ស្ពឺ។ ចំណែក​​ម្សិលមិញ ក្រុម​មនុស្សធម៌​មួយ​ក្រុម​នេះ បាន​ផ្ដល់​ជា​សម្ភារៈ​សិក្សា​ដល់​ក្មេងៗ ដែល​កំពុង​រៀន​នៅ វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ។

លោក ខុម ឌីណា បន្ថែម​ថា ជំនួយ​ទាំងអស់​បាន​​ពី​ម្ចាស់​ជំនួយ​​ជនជាតិ​សិង្ហបុរី ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង ២​ពាន់​ដុល្លារ​អាមេរិក។ ​

“ក្រោយ​ឃើញ​ក្រុម​ខ្ញុំ​បង្ហោះ​រូបភាព​តាម​​ហ្វេសប៊ុក ពួក​គាត់​ចង់​ជួយ ហើយ​បី​ថ្ងៃ​នេះ​ពួកគាត់​ចុះចែក​ជាមួយ​យើង។ អំណោយ​មាន​អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ភួយ បាយ និង​សម្ភារៈ​សិក្សា…សរុប​ទៅ​អស់​ជិត​បី​ពាន់​ដុល្លារ”។

ទោះបីជា​យ៉ាងណា ក្រុម​របស់​លោក​មិន​ចង់​​ចែក​ជា​អំណោយ​បែប​នេះ​ឡើយ ព្រោះ​ជំនួយ​ទាំង​នោះ ​មិន​អាច​ជួយ​​ពួកគេ​បាន​រហូត​​ទេ ៖ “តាម​ពិត​​ខ្ញុំ​អត់​ចង់​ចុះ​ចែក​ជា​អាហារ​អី​ទេ យើង​ចង់​ជួយ​បង្កើត​ជា​មុខ​របរ​ឱ្យ​ពួកគាត់​វិញ និង​ចង់​ជួយ​ដូចជា​អណ្ដូង​ជាដើម”។

លោក​ ឌីណា បន្ត​យ៉ាង​ដូច្នេះ​ថា លោក​នឹង​បន្ត​សកម្មភាព​មួយ​នេះ ហើយ​បើ​សិន​បើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​លទ្ធភាពចង់​ជួយ និង​​ចង់​ចូលរួម​ការងារ​សង្គម​ អាច​ទាក់ទង​រូប​លោក​ផ្ទាល់ តាម​រយៈ​ទូរសព្ទ ០៦៩ ៣៤ ៤៤ ៥៤ / ០៨៩ ៣៣ ៤៣ ៩៣៕

យុវជន​១​ក្រុម ចុះ​ជួយ​ពលរដ្ឋ​ក្រីក្រ​នៅ​ភ្នំពេញ​និង​តាម​ខេត្ត

លោក ខុម ឌីណា (ស្ដាំ)

គ្រូ​ចិត្ត​ល្អ សុខ ច័ន្ទ ចំណាយ​ពេល ១៧ ឆ្នាំ បង្រៀន​សិស្ស​ក្រីក្រ​​មិន​យក​ប្រាក់

ប្រាក់​​​ជិត​ ៨ ពាន់ដុល្លារ ​​បាន​​ពី​កីឡាម៉ារ៉ាតុង និង សមាគមកង់​​​ ប្រគល់​​ជួន​​​មន្ទីរ​ពេទ្យ​​គុន្ធបុប្ផា​

អត្ថបទ៖ អ៊ុំ សុភក្តិ
រូបភាព​ផ្ដល់​ឱ្យ