ក្រុម​ហ៊ុន​លក់​ទំនិញ​អនឡាញ​ធំ​មួយ ​ប្រើ​សេះ​​ដឹក​ជញ្ជូន​​ទំនិញ​ឲ្យ​អតិថិជន​


ក្រុម​ហ៊ុន​លក់​ទំនិញ​អនឡាញ​ធំ​មួយ ​ប្រើ​សេះ​​ដឹក​ជញ្ជូន​​ទំនិញ​ឲ្យ​អតិថិជន​

​ក្រុមហ៊ុន​លក់​ទំនិញ​​តាម​អនឡាញ​ដ៏​ធំ​មួយ​នៅទី​​​ក្រុង​ Hohhot ​ក្នុងតំបន់​ស្វ័យយ័ត Inner Mongolia ភាគ​ខាង​ជើង​ប្រទេស​ចិន បាន​ដឹក​ជញ្ជូន​​ទំនិញ​ដែល​អតិថិជន​កុម្ម៉ង់​​តាម​អនឡាញ ដឹក​ទៅ​ឲ្យ​តាម​សេះ ក្រោយ​ពី​មាន​ការ​ហាមប្រាម​របស់​រដ្ឋាភិបាល​​លើ​ការ​ប្រើ​ប្រាស់​ម៉ូតូ​កង់​បី​ពេល​ថ្ងៃ​មក។

 

ក្រុម​ហ៊ុន​លក់​ទំនិញ​អនឡាញ​ធំ​មួយ ​ប្រើ​សេះ​​ដឹក​ជញ្ជូន​​ទំនិញ​ឲ្យ​អតិថិជន​

 

​​ក្រុម​ហ៊ុន​​សុំ​មិន​បញ្ចេញ​ឈ្មោះ​នេះ​ ​បាន​បញ្ចេញ​ជា​គំនិត​ដូច្នេះ ដើម្បី​បំពេញ​​សេចក្ដី​ត្រូវ​ការ​ដ៏​ច្រើន​លើស​លប់ ​អំឡុង​ពេល​ពិធីបុណ្យ​​ប្រពៃណី​ចិន Singles’ Day។ សេះ​រាប់​សិប​ក្បាល ​ត្រូវ​បាន​គេ​ដឹក​មក​ពី​វាល​ស្មៅ ​​និង​បាន​កំពុង​ចេញ​បេសកកម្ម​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​ជា​ច្រើន​នាក់ ដោយ​មាន​​ដាក់​ទង់​ក្រុមហ៊ុន​ផង។

 

ទោះ​បី​ជា​ការ​ប្រើ​ប្រាស់​សេះ​ជា​មធ្យោបាយ​ប្លែក​មួយ ​ប៉ុន្តែ​នៅ​តែ​មាន​ការ​ពន្យារ​ពេល​បញ្ជូន​ទំនិញ​ដដែល​។ ​ទំនិញ​ជាង ១ម៉ឺន​ដុំ ​ត្រូវ​បាន​គេ​ដាក់​គរ​លើ​គ្នា​នៅ​ស្ថានីយ​ ផ្ទេរ​ទំនិញ Hohhot ​កាល​ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ៩វិច្ឆិកា កន្លង​ទៅ។ ​ប្រការ​​​អ្នក​ទិញ​ដ៏​ច្រើន​បែប​នេះ​ហើយ ទើប​អាជ្ញាធរ​បាន​​ដក​បម្រាម​ជា​បណ្ដោះ​អាសន្ន​សិន ​ដោយ​អនុញ្ញាត​ឲ្យ​ម៉ូតូ​កង់​បី​ជាង ១ពាន់​គ្រឿង​អាច​ចរាចរ​បាន​វិញ។

 

ក្រុម​ហ៊ុន​លក់​ទំនិញ​អនឡាញ​ធំ​មួយ ​ប្រើ​សេះ​​ដឹក​ជញ្ជូន​​ទំនិញ​ឲ្យ​អតិថិជន​

 

ទីក្រុង​ Hohhot ​បាន​ហាម​​មិន​ឲ្យ​ម៉ូតូ​កង់​បី​បើក​បរ​ពេល​ថ្ងៃ​ ចាប់​តាំង​ពី​ថ្ងៃ​ទី ១៦ តុលា​មក​ម្ល៉េះ ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​ស្ថាន​ភាព​ចរាចរ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​តាម​ដង​ផ្លូវ តែ​អ្នក​ជំនាញ និង​​អ្នក​រកស៊ី​អនឡាញ បាន​ស្នើ​រដ្ឋាភិបាល​ឲ្យ​រកមើល​ជម្រើស​នានា​ មុន​ដាក់​បម្រាម​នេះ។

 

សាស្ត្រាចារ្យ​​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ Yu Guangjun និយាយ​ថា​ទោះបី​​ជា​បម្រាម​ថ្មី​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ តែ​រដ្ឋាភិបាល​គួរ​សិក្សា​​ស៊ីជម្រៅ ដើម្បី​ពិនិត្យ​មើល​គុណសម្បត្តិ និង​គុណវិបត្តិនៃ​បម្រាម​ផង​ដែរ៕

 

ក្រុម​ហ៊ុន​លក់​ទំនិញ​អនឡាញ​ធំ​មួយ ​ប្រើ​សេះ​​ដឹក​ជញ្ជូន​​ទំនិញ​ឲ្យ​អតិថិជន​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTVNews
​​​​​