ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា​ក៏អបអរ​បក្ស​លោកស្រី ស៊ូ​ជី​ ដែរ

​លោក Min Aung Hlaing ប្រមុខ​កងទ័ព​ដ៏​មានអំណាច​មី​យ៉ាន់​ម៉ា បាន​អបអរសាទរ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ចំពោះ​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា​កន្លងមក​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia​។​

​ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា​លោក Min Aung Hlaing​បាន​សាទរ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី ស៊ូ​ជី ដែល​បានទទួល​សំឡេង​ភាគច្រើន​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ទី​៨​វិច្ឆិកា​។ ប្រមុខ​កងទ័ព​ដ៏​មានអំណាច​រូបនេះ ក៏បាន​យល់ព្រម​ជួប​ជាមួយ​លោកស្រី ស៊ូ​ជី​ផងដែរ នៅពេលដែល​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ត្រូវបាន​ប្រកាស​រួចរាល់​។​

​ការលើកឡើង​របស់​ប្រមុខ​កងទ័ព​រូបនេះ គឺជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ស្ថិតនៅក្រោម​ការ​គ្រប់​គ្រង់​របស់​ក្រុម​យោធា​នាពេល​កន្លងមក​។ ហើយ វា​ក៏បាន​បង្ហាញថា ប្រទេស​នេះ​កំពុងស្ថិត​លើផ្លូវ​ទៅមុខ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​។
 
​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​