ខណ្ឌចំការមនផ្សព្វផ្សាយ សុខមាលភាព ដល់មន្ត្រីសង្កាត់

ភ្នំពេញ៖ សាលាខណ្ឌចំការមន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ បានសហការគ្នា ជាមួយមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយសុខមាលភាព ដល់មន្ត្រីរាជការ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សា សង្កាត់រួម និងប្រធានភូមិមួយចំនួន ក្នុងខណ្ឌចំការមន។

ពិធីផ្សព្វផ្សាយនេះធ្វើឡើងក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន លោក ជ គឹមស៊ អភិបាលរងខណ្ឌចំការមន និងតំណាងខាងមន្ទីរសុខាភិបាល នាសាលប្រជុំ របស់សាលាចំការមន ដោយមានមន្រ្តីចៅ សង្កាត់ មជិកក្រុមប្រឹក្សាសង្កាត់ រួមនិងប្រធានភូមិ មកពីសង្កាត់ចំនួន៤។

បើតាមលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សា ខណ្ឌចំការមន បានអោយដឹងថា ការផ្សព្វផ្សាយសុខមាលភាព ដល់មន្ត្រីរាជការ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ និងប្រធានភូមិនេះ គឺដើម្បីអោយពួកគាត់ទាំងនេះ យកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ធ្វើយ៉ាងណាអោយបងប្អូន ប្រជាពលរដ្ឋចេះថែរក្សាបរិស្ថាន ធ្វើអោយបរិយាកាសរស់នៅល្អប្រសើរ ទើបទទួលបានសុខមភាពក្នុងគ្រួសារ និងខ្លួនឯង ៕