ក្រសួង​ដែន​ដី​ ​​រៀប​ចំ​​សិក្ខា​សាលា​ ស្តីពី​​មជ្ឈត្តកម្ម​ សម្រាប់​មន្ត្រីរាជ​ការ និង​ធុរកិច្ច​​នៅ​កម្ពុជា

រាជ​ធានី​ភ្នំពេញ ៖ ​នៅ​ព្រឹក​​ថ្ងៃទី​១២ វិច្ឆិកា ​២០១៥ នេះ ​ក្រសួង​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់​ មាន​​រៀប​ចំ​​សិក្ខា​សាលា​ ស្តីពី​​មជ្ឈត្តកម្ម​ (ការដោះ​ស្រាយ​វិវាទ​នៅ​ថ្នាក់​កណ្តាល) សម្រាប់​មន្ត្រីរាជ​ការ និង​ធុរកិច្ច​​នៅ​កម្ពុជា ដើម្បី​ស្វែង​យល់​ និង​ពិភាក្សា​អំពី​តួនាទី​នៃ​មជ្ឈត្តកម្ម (​មន្ត្រី​សម្រប​សម្រួល) ​​​​​នៅ​ភោជនីយដ្ឋាន​ទន្លេ​​​បាសាក់​២ ។​

សិក្ខា​សាលា​ខាង​លើនេះ ​បាន​ប្រារព្ធ​​​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក លឹម វាន់ រដ្ឋ​លេខា​ធិការ​​​ក្រសួង​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់​ តំណាង​​​​​​​លោក អ៊ឹម ឈុនលឹម ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​​​​​ក្រសួង​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់​ និង​មានការ​ចូល​រួម​ពី​ក្រសួង​ពាក់​ព័ន្ធ និង​វិស័យឯក​ជន ​លោក លោកស្រី ប្រមាណ​​១២០​រូប ៕