ប្រើ​ម្ទេស ៩៩៩៩៩ ផ្លែ ជំនួស​ចិញ្ចៀនពេជ្រ សុំ​មិត្តស្រី​រៀបការ ដោយ​​សារ​​តែ​​​…..

Sanofi

​វិធី​ចម្លែកៗ​ដែល​មនុស្ស​សម័យ​បច្ចុប្បន្ន​សុំ​មិត្តស្រី​រៀបការ ពិតជា​ធ្វើ​ឱ្យគេ​ភ្ញាក់ផ្អើល និង ស្ងើចសរសើរ​ខ្លាំងណាស់ ជាពិសេស​គឺ​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ​សុទ្ធ​តែមាន​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ស្នេហា​។​



​សម្រាប់​បុរស​វ័យក្មេង​ម្នាក់នេះ​វិញ មិនបាន​ប្រើ​ចិញ្ចៀនពេជ្រ​ដែលមាន​តម្លៃ​ថ្លៃ​សុំ​មិត្តស្រី​រៀបការ​ទេ  តែ​បែរជា​ប្រើ​ម្ទេស​ទុំ​ចំនួន ៩៩៩៩៩ ផ្លែ មក​តម្រៀប​ជាក​ម្រា​ព្រំ រួម​សុំ​ជាមួយ​គំនិត​ច្នៃប្រឌិត​ធ្វើជា​រូប​បេះដូង និង ផ្ទះ​នៃ​សុភមង្គល​ក្នុង​អគារ​មួយ​ស្ថិតនៅ​ទីក្រុង ឈិង​តួ​ក (Chengdu) ប្រទេស​ចិន​។​



​គួរបញ្ជាក់​ផង​ដែលថា ប្រវត្តិ​ស្នេហា​របស់​គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ គឺ​កើតចេញពី​ការលេង​វីដេអូ​ហ្គេម​អន​ឡាញ  រហូតដល់​ពួកគេ​បាន​សិក្សា​យល់ចិត្ត​គ្នា និង សម្រេចចិត្ត​ឈានចូល​ផ្លូវ​អាពាហ៍ពិពាហ៍​។


ការសម្រេចចិត្ត​ប្រើ​ម្ទេស​មកសុំ​មិត្តស្រី​រៀបការ ក៏​ព្រោះតែ​បុរស​វ័យក្មេង​រូបនេះ​មាន​ស្រុកកំណើត​ចេញពី​តំបន់​ដែល​ចូលចិត្ត​ទទួលទាន​អាហារ​ដែលមាន​រសជាតិ​ហឹរ ដូចនេះ​សង្ឃឹម​ប្រវត្តិ​កំណើត និង ប្រវត្តិ​ស្នេហា​របស់​ពួកគេ​នឹង​អាច​រួមបញ្ចូល​គ្នា​បង្កើតជា​ភាព​រ៉ូ​មែន​ទិ​ក​ដ៏​មាន​អត្ថន័យ​៕ ខេ​រី​
(​ប្រភប​៖ ភិត​ផល ដេ​ល​លី ឆាយ​ណា​)



Related