ស្រីស្អាតល្បីឈ្មោះ លើអ៊ីនធឺណែត ប្រាប់អ្នកគាំទ្រ ពីវិធីថែរក្សាសម្រស់ ដោយប្រើប្រាស់ ទឹកកាមបុរស

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រីស្អាតល្បីឈ្មោះ នៅលើអ៊ីនធឺណែតម្នាក់ ដែលមានអ្នកគាំទ្រ ប្រមាណជា ១៥០,០០០នាក់ បានណែនាំ ពីវិធីសាស្រ្ត ក្នុងការថែរក្សាស្បែក ដល់អ្នកគាំទ្រ របស់ខ្លួន ដោយប្រើប្រាស់ ទឹកកាមបុរស។

ស្រីស្អាតល្បីឈ្មោះរូបនោះ មានឈ្មោះថា Tracy Kiss គឺជាអតីតតារាម៉ូដែល ដ៏ស្រស់ឆើតឆាយម្នាក់ ហើយបច្ចុប្បន្ន នាងគឺជា ស្រីមេម៉ាយ មានកូនចំនួន ២នាក់ ប៉ុន្តែសម្រស់របស់នាង នៅតែស្រស់ស្អាត មានស្បែកទន់ល្មើយ និងមើលទៅ ពិតជាមានសុខភាពល្អ មែនទែន។

ស្រីស្អាតល្បីឈ្មោះ លើអ៊ីនធឺណែត ប្រាប់អ្នកគាំទ្រ ពីវិធីថែរក្សាសម្រស់ ដោយប្រើប្រាស់ ទឹកកាមបុរស
នាង Tracy Kiss

ទោះបីជាយ៉ាងណាក៏ដោយ ស្រីមេម៉ាយ ដ៏ស្រស់ស្អាត វ័យ ២៨ឆ្នាំ ដែលរស់នៅ ក្នុងទីក្រុង Wendover នៃចក្រភព អង់គ្លេស រូបនោះ បានណែនាំ និងប្រាប់អ្នកគាំទ្រ ពីគន្លឹះក្នុងការថែរក្សាស្បែកមុខ ឲ្យទន់ល្មើយ ស្រស់បំព្រង ដោយគ្រាន់តែយក ទឹកកាមបុរស មកលាបលើផ្ទៃមុខ តែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ នាងបានប្រាប់ឲ្យដឹងថា នាងទទួលបានទឹកកាម ពីមិត្តភក្តិប្រុសៗ របស់នាង ជារៀងរាល់ថ្ងៃ ដោយច្រកដាក់ នៅក្នុងក្រឡជ័រតូចមួយ។

នាងពន្យល់ថា «ខ្ញុំគិតថា មនុស្សជាច្រើន មានការព្រួយបារម្ភ ជាមួយនឹងគំនិត នៃការប្រើប្រាស់ ទឹកកាមបុរស នៅលើផ្ទៃមុខ របស់ពួកគេ ប៉ុន្តែវាគឺជារឿងធម្មជាតិ និងមិនប៉ះពាល់ ដល់សុខភាពឡើយ។ ទឹកកាមបុរស អាចបង្កបង្កើត បានជាទារក ដែលកើតចេញមក មានស្បែកទន់ល្មើយ និងស្រស់ស្អាតបំផុត។ វាក៏ដូច្នោះដែរ គឺបានធ្វើឲ្យ ស្បែករបស់ខ្ញុំ ទន់ល្អណាស់ ខ្ញុំពិតជាសប្បាយចិត្ត ក្នុងការប្រើវា នៅលើផ្ទៃមុខ របស់ខ្ញុំណាស់។ វាហាក់បីដូចជា លាបប្រេង ឬក្រមួន នៅលើផ្ទៃមុខ យ៉ាងដូច្នោះដែរ»។

ស្រីស្អាតល្បីឈ្មោះ លើអ៊ីនធឺណែត ប្រាប់អ្នកគាំទ្រ ពីវិធីថែរក្សាសម្រស់ ដោយប្រើប្រាស់ ទឹកកាមបុរស
នាង Tracy Kiss កំពុងលាបទឹកកាមបុរស នៅលើផ្ទៃមុខ

យ៉ាងណាមិញ បន្ទាប់ពីបានយកទឹកកាម លាបនៅលើផ្ទៃមុខរួច នាងបានទុកចោល រយៈពេល ចន្លោះពី ៥ ទៅ ២០នាទី បន្ទាប់មកលាងសម្អាត ជាមួយទឹក ជាការស្រេច។

គួរបញ្ជាក់ផងដែរថា នាង Tracy Kiss ក៏បានថតជាខ្សែវីដេអូ បង្ហាញពីការ ប្រើប្រាស់ទឹកកាម នៅលើផ្ទៃមុខនាង និងបង្ហោះ ទៅលើគេហទំព័រ YouTube ផងដែរ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត