ជនជាតិ​វៀតណាម​ឆ្លងទន្លេ​សេសា​ន្ត​ចូលមក​កាប់​ឈើ​ក្នុងស្រុក​អណ្តូង​មាស ‬​ខេត្ត​រតនគិរី​

Sanofi

​នៅក្នុង​ទំព័រ​ហ្វេ​ប៊ុ​ក របស់លោក ឆាយ ធី ប្រធាន​អា​ហុក ប្រចាំខេត្ត​រតនគិ​រី​​បានសរសេរថា នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជនជាតិ​ចា​រ៉ា​យ មកពី​ភូមិ​តាំង​លោម បានផ្តល់​រូបថត​ប្រមាណ​២០​សន្លឹក និយាយ​អំពី​សកម្មភាព​វៀតណាម​ឆ្លង ទន្លេ​ចូលមក​ដី ខ្មែរ​កាប់​ឈើ​យ៉ាងច្រើន​សន្ធឹក​ស​ន្លា​ប់ ។ ឈើ​កាប់​ទាំងនោះ បាន​ដឹកជញ្ជូន​ឆ្លង​ទឹកទន្លេ​សេ​សាន្ត ទៅ​ត្រើយម្ខាង​នៃ​ប្រទេស​វៀតណាម (​ភូមិ​វៀតណាម​ហៅថា​ភូមិ​ពីរ​) ដោយ​ថៅកែ​ជនជាតិ​វៀតណាម ឈ្មោះ​ប៉ា្ល​ន បានធ្វើ​​សកម្មភាព​កាប់​ឈើ​ទាំងនេះ នៅ​ចំណុច​ប៉ុស្តិ៍​ផា​សៅ ដល់​ប៉ុស្តិ៍ ហ្វា តាម ស្ថិតនៅ​ក្នុងព្រៃ​ទឹកដី​ភូមិ​តាំង ​លោម ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស​។​

ករណីនេះ ជនជាតិ​ចា​រ៉ា​យ បាន​បញ្ជាក់ថា ពួកគេ​បាន​ចុះទៅ​ថត​ចំនួន ​៣​ លើក​លើក​ទី ​១ នៅ​ខែសីហា លើក​ទី ​២ នៅ​ថ្ងៃទី ១ ខែវិច្ឆិកា និង​លើក​ទី ​៣ នៅ​ថ្ងៃទី ​០៨ ខែវិច្ឆិកា ឆ្នាំ ​២០១៥​។​ ​ជនជាតិ​ចា​រ៉ា​យ បានបញ្ជាក់​ក្នុង​លិខិត​របស់​ពួកគេ​ថា ថៅកែ​វៀតណាម​ឈ្មោះ​ប៉ា្ល​ន បាន​ឃុបឃិត ​ជាមួយ​មេភូមិ និង មេ​សន្តិសុខ ភូមិ​តាំង​លោម ព្រមទាំង​មានការ​បើក​ដៃ​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រំដែន​នៅ​ទីនោះ​ផងដែរ​៕ សុ ថា​ត់​


  



Related