[ព័ត៌មាន] InstaAgent កម្មវិធីឆែកមើលថា អ្នកណាបើកមើល Instagram អ្នកខ្លះ ត្រូវបាន រកឃើញថា លួចលេខសំងាត់

[ព័ត៌មាន] InstaAgent កម្មវិធីឆែកមើលថា អ្នកណាបើកមើល Instagram អ្នកខ្លះ ត្រូវបាន រកឃើញថា លួចលេខសំងាត់
InstaAgent ដែលជា កម្មវិធីមួយ សំរាប់ឆែកមើលថា តើអ្នកណាខ្លះ បានបើកមើល គណនី Instagram របស់អ្នកខ្លះ ត្រូវបានគេរកឃើញថា បានលួចលេខសំងាត់ គណនី Instagram របស់អ្នកប្រើប្រាស់ ដោយស្ងាត់ៗ ហើយថែមទាំង ផុសសាររំខាន ទៅលើ គណនីអ្នកប្រើប្រាស់ ទៀតផង… នេះបើតាម អ្នកអភិវឌ្ឍកម្មវិធីម្នាក់ របស់ក្រុមហ៊ុន Peppersoft ដែលបាន ដោនឡូដកម្មវិធីនេះ។

[ព័ត៌មាន] InstaAgent កម្មវិធីឆែកមើលថា អ្នកណាបើកមើល Instagram អ្នកខ្លះ ត្រូវបាន រកឃើញថា លួចលេខសំងាត់កម្មវិធី InstaAgent មួយនេះ គឺជា កម្មវិធីដែលមាន អ្នកនិយមប្រើប្រាស់ច្រើន នៅ កាណាដា និងចក្រភពអង់គ្លេស ហើយនៅលើ App Store និង Play Store មានអ្នកដោនឡូដ ប្រមាណពី 1 សែន ទៅ 5 សែនដង។ ក្រោយលេចលឺដំណឹងនេះ ខាង Google និង Apple បានដកកម្មវិធីនេះ ពីហាងកម្មវិធី របស់ពួកគេហើយ។ សំរាប់ អ្នកដែលប្រើប្រាស់ កម្មវិធីនេះ គប្បីលុបវាចោល ជាប្រញាប់ រួចធ្វើការ ផ្លាស់ប្តូរ លេខសំងាត់ គណនី Instagram របស់អ្នក។ ក្រៅពីកម្មវិធីនេះ មានកម្មវិធីជាច្រើន ដែលស្រដៀងនេះ ដូចជា កម្មវិធីដែលឆែកមើល អ្នកណាខ្លះបានបើកមើល គណនី Facebook របស់អ្នកជាដើម ហើយយកល្អ លោកអ្នក គប្បីជៀសវាង ប្រើប្រាស់ កម្មវិធីប្រភេទនេះ៕
ប្រភព: Twitter» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)

  • [ព័ត៌មាន] InstaAgent កម្មវិធីឆែកមើលថា អ្នកណាបើកមើល Instagram អ្នកខ្លះ ត្រូវបាន រកឃើញថា លួចលេខសំងាត់已关闭评论
  • 677 views
  • Hide Sidebar
    A+
Publish on:2015/11/12  Category:apple-ios