[ព័ត៌មាន] Apple កំពុងចរចារ ជាមួយ ធនាគារអាមេរិក ដើម្បីបង្កើត សេវាទូទាត់ផ្ទាល់ រវាងមនុស្សម្នាក់ ទៅម្នាក់ទៀត

[ព័ត៌មាន] Apple កំពុងចរចារ ជាមួយ ធនាគារអាមេរិក ដើម្បីបង្កើត សេវាទូទាត់ផ្ទាល់ រវាងមនុស្សម្នាក់ ទៅម្នាក់ទៀត
ក្រុមហ៊ុន Apple កំពុងចរចារ ជាមួយ ធនាគារ នៅសហរដ្ឋ អាមេរិក ពីលទ្ធភាព បង្កើត សេវា បញ្ជូនប្រាក់ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈ សេវា Apple Pay របស់ខ្លួន។ សេវាថ្មីនេះ ជាសេវា ស្រដៀងនឹង សេវា Venmo របស់ Paypal និង Square Cash របស់ក្រុមហ៊ុន Square ដែរ… នេះបើតាម ប្រភពពី The Wall Street Journal។

បើតាម ការចរចារបានអោយដឹងថា Apple នឹងមិន គិតប្រាក់សេវា ទៅលើ ធនាគារ ដែលចូលរួមសេវាកម្មនេះ នោះទេ ដែលខុសពី សេវា Apple Pay សំរាប់ទូទាត់ ការទិញអីវ៉ាន់ធម្មតា ដែលតំរូវអោយ ធនាគារ បង់ប្រាក់ ទៅកាន់ Apple សំរាប់រាល់ប្រតិបត្តិការណ៍ នីមួយៗ។ សេវាថ្មីនេះ របស់ Apple នឹងអាចអោយ អ្នកប្រើប្រាស់ iPhone ម្នាក់ បញ្ជូនប្រាក់ ទៅកាន់ អ្នកប្រើប្រាស់ iPhone ម្នាក់ទៀត បានលឿន ហើយ ងាយស្រួល ដោយអ្នកប្រើប្រាស់ មិនចាំបាច់ ចូលទៅ វិុបសាយសេវាអនឡាញធនាគារ នោះទេ។ ការបញ្ជូន អាចធ្វើឡើងភ្លាមៗ ដូចជាក្នុងករណី សងប្រាក់ ឬ ចែករំលែក ការចំណាយអាហារជាដើម។ ក្រុមហ៊ុន Apple ត្រូវបាន គេជឿថា នឹងដាក់បញ្ចេញសេវានេះ នាឆ្នាំ 2016 ក្រោយនេះ៕
ប្រភព: WSJ» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)