អាមេរិក ចាប់ខ្លួនក្មួយប្រុស ប្រធានាធិបតី វេណេហ្ស៊ុយអេឡា ករណីជួញ ដូរគ្រឿងញៀន ៨០០គីឡូក្រាម

ហៃទី ៖ អាជ្ញាធរប្រឆាំង គ្រឿងញៀន អាមេរិក បានចាប់ខ្លួនសមាជិក ក្រុមគ្រួសារប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក Nicolas Maduro ចំនួន ២រូប នៅក្នុងប្រទេសហៃទី ពាក់ព័ន្ធនឹងការជួញ ដូរគ្រឿងញៀន នេះបើយោង តាមការចុះផ្សាយរបស់ CNN ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា។

តាមការអះអាងរបស់ អាជ្ញាធរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា បុរសទាំងពីរនាក់ ដែលត្រូវចាប់ខ្លួន នោះមានម្នាក់ត្រូវជាក្មួយប្រុសរបស់ភរិយាលោកប្រធានាធិបតីវេណេហ្ស៊ុយអេឡា ហើយត្រូវបានចាប់ខ្លួន ខណៈដែលពួកគេទាំងពីរនាក់ កំពុងតែធ្វើការដោះដូរគ្រឿងញៀន ៨០០គីឡូក្រាមទៅសហរដ្ឋអាមេរិក៕

អាមេរិក ចាប់ខ្លួនក្មួយប្រុស ប្រធានាធិបតី វេណេហ្ស៊ុយអេឡា ករណីជួញ ដូរគ្រឿងញៀន ៨០០គីឡូក្រាម