សាំម៉ូរ៉ៃ​ជប៉ុន ​អាច​ប្រហារ​តោ​​កំណាច​សិង្ហ​បុរី​បាន​​​អត់​យប់​នេះ?

សាំម៉ូរ៉ៃ​ជប៉ុន ​អាច​ប្រហារ​តោ​​កំណាច​សិង្ហ​បុរី​បាន​​​អត់​យប់​នេះ?

ក្រុម​ជើង​ខ្លាំង​អាស៊ី​សាំម៉ូរ៉ៃ​ជប៉ុន នឹង​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ម្ចាស់​ផ្ទះ​​តោ​កំណាច​សិង្ហ​បុរី ក្នុង​ការ​ប្រកួត​ជម្រុះ​ 2018 World Cup ពូល​ E ​វេលា​ម៉ោង​០៦:១៥​នាទី​ព្រលប់​ថ្ងៃ​​នេះ។

 

សាំម៉ូរ៉ៃ​ជប៉ុន ​អាច​ប្រហារ​តោ​​កំណាច​សិង្ហ​បុរី​បាន​​​អត់​យប់​នេះ?

 

​​ក្រុម​ដែល​​ស្ថិត​នៅ​ពូល​ជាមួយ​កម្ពុជា​ទាំង​២​នេះ ប៉ះ​គ្នា​កាល​ជើង​ទី​១ គឺ​បញ្ចប់​លទ្ធផល ០-០ នៅ​ទឹក​ដី​ជប៉ុន ខណៈ​ដែល​អ្នកចាំទី​ Izwan Mahbud ​របស់​សិង្ហ​បុរី ​បាន​ក្លាយ​ជា​វីរបុរស ព្រោះ​​ជួយ​សង្គ្រោះ​បាល់​បាន​យ៉ាង​ច្រើន។

 

​សម្រាប់​ប្រកួត​យប់​នេះ​វិញ គ្រូ​បង្វឹក​សិង្ហ​បុរី​លោក​ Bernd Stange សុំ​ត្រឹម​តែ​១​ពិន្ទុ​ក៏​​ពេញ​ចិត្ត​ណាស់​ហើយ ​ដោយ​លោក​និយាយ​ថា៖ “ប្រកួត​នេះ នឹង​ចាប់​ផ្ដើម​លទ្ធផល ០-០ ​ដូច្នេះ​មាន​ន័យ​ថា យើង​នឹង​ចាប់​ផ្ដើម​​ជាមួយ​១​ពិន្ទុ​ក្នុង​ដៃ ​ហើយ​យើង​ត្រូវ​តែ​ការពារ​១​ពិន្ទុ​នោះ​ឲ្យ​បាន”។

 

រីឯ​គ្រូ​បង្វឹក​ជប៉ុន លោក​ Vahid Halilhodzic បាន​លើក​ឡើង​ថា ក្រុម​លោក​ត្រូវ​តែ​សង​សឹក និង​យក​ឈ្នះ​ឲ្យ​​បាន។ ​បុរស​សញ្ជាតិ​បូស្នី​វ័យ​៦៣​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ “យើង​មាន​អនុស្សាវរីយ៍​អាក្រក់​ជាមួយ​សិង្ហបុរី កាល​ជើង​ទី​១ ដូច្នេះ​យើង​ត្រូវ​តែ​សង​សឹក។ តាម​ពិត​សិង្ហ​បុរី មាន​ក្រុម​ល្អ​តំណាង​ឲ្យ​​ប្រទេស​គេ ប៉ុន្តែ​យើង​ត្រូវ​តែ​តាំង​ចិត្ត​យក​ជ័យ​ជម្នះ​ឲ្យ​បាន”។

 

​ជប៉ុន កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ​មាន​១០​ពិន្ទុ​ស្មើ​សិង្ហបុរី ដែល​ឈរ​នៅ​លេខ​៣ ខណៈ​ដែល​ស៊េរី មាន​១២​ពិន្ទុ​ស្ថិត​នៅ​កំពូល​តារាង​ពូល E៕

 

សាំម៉ូរ៉ៃ​ជប៉ុន ​អាច​ប្រហារ​តោ​​កំណាច​សិង្ហ​បុរី​បាន​​​អត់​យប់​នេះ?

 

*​គូ​ប្រកួត​ជម្រុះ​ World Cup តំបន់​អាស៊ី​ទាំង​អស់​ថ្ងៃ​នេះ​មាន៖

 

សាំម៉ូរ៉ៃ​ជប៉ុន ​អាច​ប្រហារ​តោ​​កំណាច​សិង្ហ​បុរី​បាន​​​អត់​យប់​នេះ?

 

-ចុចអាន៖ នេះ Link ​មើល​​​ប្រកួត​កម្ពុជា​និង​​អាហ្វហ្គានីស្ថាន​នៅ​ម៉ោង​៦:៣០​នាទីល្ងាច

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ fifa | channelnewsasia