លោក ពូទីន បញ្ជាឲ្យមានការស៊ើបអង្កេតទៅ លើអត្តពលិករបស់ខ្លួន ដែលជាប់ពាក់ព័ន្ធនឹង សារធាតុញៀន

ម៉ូស្គូ៖ ប្រធានាធិបតីប្រទេសរុស្ស៊ីលោក ប្លាឌីមែរ ពូទីន បានបង្គាប់បញ្ជាឲ្យមានការស៊ើបអង្កេតមួយភ្លាមៗទៅលើ កីឡាករ-កីឡាការិនីរបស់ខ្លួន ដែលត្រូវបានគេសង្ស័យថា មានការជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន ក្នុង អំឡុងប្រកួតកីឡា Olympic Games ឆ្នាំ២០១២ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។

នេះជាលើកទី១ហើយដែល ពូទីន បានបើកដៃឲ្យទីភ្នាក់ងារប្រឆាំងនឹងការប្រើប្រាស់សារធាតុញៀនក្នុងកីឡា ហៅកាត់ ថា WADA ក្នុងការវែកមុខអ្នកដែលពាក់ព័ន្ធប្រព្រឹត្តអំពើខុសលក្ខខណ្ឌក្នុងកីឡានេះ មកផ្តន្ទាទោសចំពោះមុខច្បាប់ ក្រោយពេលរឿងនេះត្រូវបានបែកធ្លាយកាលពីថ្ងៃចន្ទមកម្ល៉េះ ។

បុរសខ្លាំង ពូទីន បានថ្លែងខ្លាំងៗប្រាប់ BBC ថា “យើងសូមចំហរជានិច្ចចំពោះការស៊ើបអង្កេតរបស់ WADA ក្នុងការវែក មុខជនដៃដល់ ។ ការប្រើប្រាស់សារធាតុប៉ូវកម្លាំង វាជាកាប្រឆាំងមួយក្នុងកីឡាដែលមិនត្រូវបានលើកលែងជាដាច់ខាត ។ ដូច្នេះសូមភ្នាក់ងារ WADA ធ្វើការស៊ើបអង្កេតដោយឯករាជ្យចុះ” ។

ទន្ទឹងនឹងនោះដែរ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡារុស្ស៊ីលោក Vitaly Mutko ក៏បានធ្វើការចោទប្រកាន់ភ្នាក់ងារ ពិនិត្យរកសារធាតុញៀនអង់គ្លេស “ថាស្មើនឹងសូន្យ” ដោយមិនចេះធ្វើការទើបបណ្តាលឲ្យមានអំពើបែបនេះកើតឡើងបាន ។

ដោយឡែកសម្រាប់លោក Thomas Bach អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ក៏បានថ្លែងឲ្យដឹង ដែរថា រឿងទាំងវាបានកើតឡើងសំខាន់ទៅលើប្រធានគ្រប់គ្រងកីឡាអត្តពលកម្មពិភពលោក IAAF ហើយប្រសិនបើ ការស៊ើបអង្កេតទៅរកឃើញថា អត្តពលិកផ្នែកកីឡាអត្តពលកម្មវុស្ស៊ីពិតជាបានប្រើប្រាស់សារធាតុមែននោះ IOC នឹងដក មេដាយវិញផងដែរ ៕

លោក ពូទីន បញ្ជាឲ្យមានការស៊ើបអង្កេតទៅ លើអត្តពលិករបស់ខ្លួន ដែលជាប់ពាក់ព័ន្ធនឹង សារធាតុញៀន

លោក ពូទីន (ឆ្វេង)

លោក ពូទីន បញ្ជាឲ្យមានការស៊ើបអង្កេតទៅ លើអត្តពលិករបស់ខ្លួន ដែលជាប់ពាក់ព័ន្ធនឹង សារធាតុញៀន