iOne បើក​លក់ iPhone ស៊េរី​ថ្មី​ចាប់​ពី​ម៉ោង ៦ ស្អែក​នេះ ឯ Smart អាច​រក​បាន​គ្រប់​សាខា


iOne បើក​លក់ iPhone ស៊េរី​ថ្មី​ចាប់​ពី​ម៉ោង ៦ ស្អែក​នេះ ឯ Smart អាច​រក​បាន​គ្រប់​សាខា

នៅ​ថ្ងៃ​ស្អែក​នេះ iPhone ជំនាន់​ថ្មី​ដែល​ជា​ការ​ទន្ទឹង​រង់ចាំ​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​នឹង​ចេញ​លក់​ជា​ផ្លូវការ​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា។ ហាង iOne និង​ក្រុមហ៊ុន Smart នឹង​ចាប់ផ្ដើម​ចែកចាយ​លក់​ដល់​អតិថិជន​ដែល​អាច​ស្វែង​រក​តាម​តម្រូវការ។

 

iOne បើក​លក់ iPhone ស៊េរី​ថ្មី​ចាប់​ពី​ម៉ោង ៦ ស្អែក​នេះ ឯ Smart អាច​រក​បាន​គ្រប់​សាខា

 

ក្រុមហ៊ុន Smart បាន​ឲ្យ​ដឹង​ថា អតិថិជន​អាច​ស្វែង​រក​ទិញ​ទូរសព្ទ iPhone 6S/6S Plus នៅ​គ្រប់​សាខា។ ចំណែក​អតិថិជន​ដែល​បាន​កក់​មុន ក៏​អាច​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​ទូរសព្ទ​ដ៏​ទំនើប​ទាន់​សម័យ​នេះ នៅ​តាម​ទីតាំងសាខា​​​ក្រុមហ៊ុន Smart ដែល​នៅ​ជិត​បំផុត។

 

ចំណែក​ហាង iOne បើ​តាម​កញ្ញា​កៅ ដាម៉ៃទីម៉ា អនុ​ប្រធាន​គ្រប់គ្រង​ផ្នែក​​ទីផ្សារ​​​បាន​ឲ្យ​ដឹង​ថា ហាង iOne សាខា​អាគារ​កាណាឌីយ៉ា​នឹង​ចាប់ផ្ដើម​បើក​​ចាប់​ពី​ម៉ោង ៦ ព្រឹក​ស្អែក​នេះ ដើម្បី​អតិថិជន​​ចង់​ស្វែង​រក​និង​ទិញ​ប្រើប្រាស់​ iPhone ស៊េរី​ថ្មី​តាម​តម្រូវការ។

 

ក្នុង​ការ​បើក​សម្ពោធ​លក់​ជា​ផ្លូវការ​កញ្ញា​បញ្ជាក់​ថា​ក្រុមហ៊ុន​ក៏​មាន​រៀបចំ​កម្មវិធី​ពិសេស​រួម​ទាំង​មាន​ការ​ថែម​កាដូ​ដល់​អតិថិជន​ដែល​មក​ជាវ​ផលិតផល​ពី​ក្រុមហ៊ុន​ផង​ដែរ។

 

Smart និង iOne ជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ជា​ផ្លូវការ​ក្នុង​ការ​នាំ​ទូរសព្ទ iPhone មក​ទីផ្សារ​ប្រទេស​កម្ពុជា។ iPhone ជា​ម៉ាក​ទូរសព្ទ​ដ៏​ពេញនិយម​សម្រាប់​មនុស្ស​សម័យថ្មី។ នៅ​ពេល​ដែល​ទូរសព្ទ iPhone ជំនាន់​ថ្មី​ចេញ​លក់​ម្តង​ៗមាន​អ្នក​គាំទ្រ​ជា​ច្រើន​​និង​អ្នក​ដេក​ចាំ​ក៏​មាន​ដែរ​៕

 

បន្ត​អាន៖ iOne ​និយាយ​ពី​រយៈ​ពេល 10 ឆ្នាំ​ ​​ការ​ឈរ​ជើង​នាំ​ផលិតផល Apple មក​​​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា។

បន្ត​អាន៖ រថយន្ត​ធុន​ធំ​​តម្លៃ​ថ្លៃ​ជាង​គេ​​ទាំង​៨ ​ដែលចេញ​លក់​​​​​ឆ្នាំ​២០១៥។

 

iOne បើក​លក់ iPhone ស៊េរី​ថ្មី​ចាប់​ពី​ម៉ោង ៦ ស្អែក​នេះ ឯ Smart អាច​រក​បាន​គ្រប់​សាខា

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

នាំមកជូនដោយ

iOne បើក​លក់ iPhone ស៊េរី​ថ្មី​ចាប់​ពី​ម៉ោង ៦ ស្អែក​នេះ ឯ Smart អាច​រក​បាន​គ្រប់​សាខា