មើល​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ Brand Brand របស់​តារា​កូរ៉េ​ល្បី​ៗ​ថ្លៃ​កប់

មើល​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ Brand Brand របស់​តារា​កូរ៉េ​ល្បី​ៗ​ថ្លៃ​កប់

តារា​ល្បី​លំដាប់​ជួរ​មុខ​​កូរ៉េ​​ភាគច្រើន​តែង​​​ប្រើប្រាស់​សម្ភារៈ​ដែល​សុទ្ធ​តែ​ជា​របស់​ម៉ាក​ល្បី​ៗ​ជុំវិញ​ពិភពលោក​​ដែល​មាន​តម្លៃ​ថ្លៃ​មិន​ធម្មតា ដូចជា សំលៀកបំពាក់ ស្បែក​ជើង គ្រឿង​អលង្ការ​ជាដើម។ ឯ​តារា​ខ្លះ​​ប្រើ​សម្ភារៈ​ថ្លៃ​៤​ឬ​៥​ក្នុង​ពេល​តែ​មួយ​ ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​​គេង​ស្រមៃ​គិត​ចង់​បាន​ដូច​ពួក​គេ។ ថ្ងៃ​នេះ Sabay នឹង​បង្ហាញ​​សម្ភារៈ​ថ្លៃ​​​ទាំង​១១​របស់​តារា​កូរ៉េ​ល្បី​ៗ៖​

 

១១. EXO- Kai

 

មើល​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ Brand Brand របស់​តារា​កូរ៉េ​ល្បី​ៗ​ថ្លៃ​កប់

ក្នុង​វីដេអូ​ចម្រៀង “History” របស់​ក្រុម EXO សមាជិក Kai បាន​ពាក់​ស្បែក​ជើង​ម៉ាក​ Maison Martin Margiela Sci-Fi Sneaker Metallic ។ ស្បែក​ជើង​ពណ៌​ទឹក​ប្រាក់​១​គូ​នេះ​​មាន​តម្លៃ​ ១ ២៥០​ដុល្លារ។

 

១០. 2NE1 – Dara

 

មើល​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ Brand Brand របស់​តារា​កូរ៉េ​ល្បី​ៗ​ថ្លៃ​កប់
​​​​​​

សូម្បី​តែ​នៅ​ប្រលានយន្តហោះ​ Dara សមាជិក​ក្រុម 2NE1 ក៏​ប្រើប្រាស់​​អាវ​ដ៏​មាន​តម្លៃ​ដែរ។ តារា​វ័យ​៣០​ឆ្នាំរូប​​នេះ​បាន​ពាក់​អាវ​រងា​ម៉ាក Acne Studio Brown Velocite Oversized Shearling Biker Jacket ដែល​មាន​តម្លៃ ៣ ១៤០​ដុល្លារ។

 

៩. Jessica Jung

 

មើល​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ Brand Brand របស់​តារា​កូរ៉េ​ល្បី​ៗ​ថ្លៃ​កប់

 

Jessica Jung ជា​មនុស្ស​ស្រលាញ់​កាបូប​ដៃ ហើយ​នាង​មាន​កាបូប​ដៃ​នារី​​​​មួយ​ដែល​មាន​ម៉ាក Dior Bag មាន​តម្លៃ ៣ ៥០០ដុល្លារ។

 

៨. CL

 

មើល​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ Brand Brand របស់​តារា​កូរ៉េ​ល្បី​ៗ​ថ្លៃ​កប់

ក្នុង​វីដេអូ​ចម្រៀង”THE BADDEST FEMALE” ​CL បាន​ពាក់​ស្បែក​ជើង​ក​វែង​ម៉ាក Tom Ford Strappy Buckley Sandal Black Boot។ វា​មាន​តម្លៃ​ដល់​ទៅ​ ៣ ៦៩០​ដុល្លារ។

 

៧. Girl’s Generation – Sooyoung

 

មើល​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ Brand Brand របស់​តារា​កូរ៉េ​ល្បី​ៗ​ថ្លៃ​កប់

ក្នុង​រូបភាព​នេះ Sooyoung ស្លៀក​សំពត់​ម៉ាក  Valentino Crepe Couture Skirt មាន​តម្លៃ ៣ ៩៩០​ដុល្លារ។

 

៦. SHINee – Jonghyun

 

មើល​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ Brand Brand របស់​តារា​កូរ៉េ​ល្បី​ៗ​ថ្លៃ​កប់

 

មើល​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ Brand Brand របស់​តារា​កូរ៉េ​ល្បី​ៗ​ថ្លៃ​កប់

ក្នុង​លេខ​​ថ្មី​របស់​ទស្សនាវដ្ដី​ Elle ​តារា​ចម្រៀង Jonghyun ក្រុម SHINee ពាក់​​អាវ​ក្រៅ​​ម៉ាក​ Yves Saint Lauren Starburst Teddy Jacket in Bordeaux Velour។ វា​មើល​ទៅ​សាមញ្ញ​​ ប៉ុន្តែ​តម្លៃ​មិន​ធម្មតា​គឺ ៦ ៩៩០ដុល្លារ។

 

៥. CL

 

មើល​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ Brand Brand របស់​តារា​កូរ៉េ​ល្បី​ៗ​ថ្លៃ​កប់

ក្នុង​វីដេអូ​ចម្រៀង “Missing You” របស់​ក្រុម 2NE1 ប្រធាន​ក្រុម CL ពាក់​អាវ​ក្រៅ​ម៉ាក Balmain Blue Leather and Racoon Fur Jacket មាន​តម្លៃ ៩ ៨៤៤​ដុល្លារ។

 

៤.Girl’s Generation – Yoona

 

មើល​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ Brand Brand របស់​តារា​កូរ៉េ​ល្បី​ៗ​ថ្លៃ​កប់

ក្នុង​ការ​ផ្សព្វផ្សាយ​វីដេអូ​ចម្រៀង “The Boys” របស់​ក្រុម Girl’s Generation ពួក​គេ​បាន​គ្រង​រ៉ូប​រៀប​ការ។ ហើយ​រ៉ូប​របស់ Yoona គឺ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ពោល ១៣ ១៥៤​ដុល្លារ។

 

៣. CL

 

មើល​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ Brand Brand របស់​តារា​កូរ៉េ​ល្បី​ៗ​ថ្លៃ​កប់

ចិញ្ចៀន​មាស​ដាំ​ពេជ្រ​​ជិត​១៦​ការាត់​ដែល​ជា​ម៉ាក PEPOSSI Rose Gold Diamond Sevenrow Berbere Ritn មាន​តម្លៃ ១៥ ៨៧៥​ដុល្លារ។

 

២. Big Bang – G-Dragon

 

 

មើល​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ Brand Brand របស់​តារា​កូរ៉េ​ល្បី​ៗ​ថ្លៃ​កប់

 

 

 

 

មើល​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ Brand Brand របស់​តារា​កូរ៉េ​ល្បី​ៗ​ថ្លៃ​កប់

នរណា​ក៏​ដឹង​ថា G-Dragon ចាប់​អារម្មណ៍​និង​ស្រលាញ់​ការ​លេង​ម៉ូដ។ ក្នុង​រូប​ភាព​នេះ​ម្ចាស់​បទ “HEARTBREAKER” ពាក់​ ខ្សែ​ដៃ​ម៉ាកChrome Hearts 22K Gold with ​Pave Diamond Beads Bracelet ដែល​មាន​តម្លៃ​១៩ ៥៧៦​ដុល្លារ។

 

១.CL

 

មើល​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ Brand Brand របស់​តារា​កូរ៉េ​ល្បី​ៗ​ថ្លៃ​កប់

 

ក្នុង​សម្ភារៈ​ទាំង​​បញ្ជី​ទាំង​១១​ ​អាវ​ក្រៅ​ម៉ាក Versace Intarsia Mink Fur Coat របស់ CL ថត​ក្នុង​វីដេអូ​ចម្រៀង “Missing You” គឺ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​។ វា​មាន​តម្លៃ​សឹង​មិនគួរ​ឲ្យ​​ជឿ​គឺ ៣៩ ១៧៤​ដុល្លារ ៕

 

ចុចអាន៖ងាក​មើល​ស្ទីល​ម៉ូដ​ខោអាវ​ផ្ទាល់​ខ្លួន​អេមៗ​​របស់​តារា​ល្បី​កូរ៉េ​​នៅ​សាធារណៈ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ koreaboo