ប្រាសាទ​បា​សែត អតីត​ទីកន្លែង​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ដែល​គេ​មិនសូវ​ស្គាល់

ប្រាសាទ​បា​សែត អតីត​ទីកន្លែង​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ដែល​គេ​មិនសូវ​ស្គាល់

ប្រាសាទ​បា​សែត អតីត​ទីកន្លែង​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ដែល​គេ​មិនសូវ​ស្គាល់

 

នៅ​ចម្ងាយ​ប្រហែលជា ១៥ គីឡូម៉ែត្រ​ ពី​ទីក្រុង​បាត់ដំបង ប្រាសាទ​បា​សែត​មិនសូវមាន​គេ​ស្គាល់​និង​ទៅលេង​ច្រើន​កុះករ​ដូច​ទី​ប្រាសាទ​ដទៃទៀត​នៅក្នុង​ក្រុង​បាត់ដំបង​នោះទេ។ ប្រាសាទ​បាក់បែក​មួយ​នេះ​ធ្លាប់ជា​ទីកន្លែង​ដ៏​ស័ក្តិសិទ្ធិ​មួយនា​សម័យ​អតីតកាល។

 

សូមចុចអាន៖ រមណីយដ្ឋាន​ធម្មជាតិ​ទឹកជ្រោះ​អាស្រម​ហោង
សូមចុចអាន៖ ងាយ​រក ងាយ​ធ្វើ ហើយ​មាន​ប្រយោជន៍​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ពេល​សម្រាល
សូមចុចអាន៖ របរ​លក់​អា​ពីង​របស់​អ្នក​ស្គន់

 

 
ប្រាសាទ​បា​សែត អតីត​ទីកន្លែង​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ដែល​គេ​មិនសូវ​ស្គាល់

 

លោក ជិន​ភី ជា​អ្នកភូមិ​បា​សែត​បានអោយដឹងថា អាជ្ញាធរ​ឃុំ​បាន​ចាត់​អោយ​គាត់​ធ្វើជា​អ្នកថែរក្សា​នៅ​ប្រាសាទ​នេះ​ជាច្រើន​ឆ្នាំ​មកហើយ។ ជា​រៀងរាល់ថ្ងៃ គាត់​តែងតែ​មក​បោចស្មៅ​នៅ​ទីធ្លា​ក្នុង​ប្រាសាទ និង ជួប​ជាមួយ​ភ្ញៀវទេសចរ​ដែល​បានមក​ដល់ទី​នេះហើយ​រៀបរាប់​ប្រាប់​ពួកគេ​ពី​ប្រ​វត្ថិខ្លះៗទាក់ទង​នឹង​ប្រាសាទ​នេះ។

 

អ្នក​ថែរក្សា​ប្រាសាទ​រូប​នេះ បាន​រៀបរាប់ថា កាលពីដើម នៅក្នុង​ប្រាសាទ​បា​សែត​នេះ នៅ​ផ្នែក​ខាងក្រោយ​ឈ្មោះថា ​ប្រាសាទ​បិទមុខ។ អ្នកស្រុក​ភូមិ​តែងតែ​មក​អុជ​ធូប​នៅ​នឹង​ប្រាសាទ​នេះ ​ដើម្បី​សុំ​ខ្ចីចាន​ ក្បាន ឆ្នាំង របស់​ប្រើប្រាស់ផ្សេងៗ ហើយ​គេ​ក៏​នឹង​ឃើញ​មាន​របស់​ទាំងអស់នោះ​រៀបចំ​យ៉ាង​ស្អាតបាត​នៅក្នុង​ប្រាសាទ​។ ប៉ុន្តែ​ក្រោយមក ដោយសារតែ​អ្នក​ខ្ចី​របស់​ទាំងនោះ​ធ្វើអោយ​បាត់​ខ្លះ បែកបាក់​ខ្លះ ឬ​ខ្ចី​ហើយ​មិន​យកទៅ​សង​វិញ គេ​ក៏​លែង​អាច​ខ្ចី​របស់​ពី​ទីនោះ​យកមកប្រើ​ការទៀ​តទៅ។

 

នៅ​ចំ​កណ្តាល​ប្រាសាទធំ​ទៀតសោត មាន​ហិប​មួយ ហើយ​ក្នុងនោះ​ហិប​មាន​ជើង​ពានមាស​សុទ្ធ​មួយ​តម្កល់​ក្រាំង​ធ្វើ​ពី​ស្លឹករឹត។ នៅ​ខាងកើត​ទី​ប្រាសាទ​នោះ មាន​អណ្តូងទឹក​មួយ​ដែល​មិនចេះ​រីងស្ងួត​សោះ​និង​ត្រូវបាន​កសាង​នា​ជំនាន់​ប្រា​សាទនោះដែរ។

 

ប៉ុន្តែ នៅ​សម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ទី​ប្រាសាទ​ទាំងមូល​ត្រូវបាន​បំផ្លិចបំផ្លាញ​អស់​មួយ​ភាគ​ធំ ដោយ​ពួក​ខ្មែរក្រហម​វាយ​រុះរើ​ថ្ម​ប្រាសាទ ដើម្បី​យកទៅ​កសាង​ធ្វើជា​ទំនប់ទឹក។ តែ​ក្នុងការ​វាយ​បំបែក​ថ្ម​នេះ​ធ្វើអោយ​ស្លាប់​មនុស្ស​អស់​ជាច្រើន ទើប​កម្មាភិបាល​ខ្មែរក្រហម​បញ្ឈប់​ការ​វាយ​បំបែក​ថ្ម​នេះ។

 

ប្រាសាទ​បាសែត​ស្ថិត​នៅ​ឃុំ តា​ប៉ុន ស្រុក​សង្កែ ខេត្ត​បាត់​ដំបង បាន​កសាងឡើង​ពី​ឆ្នាំ ១០៣៦ ដល់​ឆ្នាំ ១៩៤២ ក្នុង​រាជ្យ​ព្រះបាទ​សូរ្យរ​វ្ម័​នទី​ពីរ។ ប្រាសាទ​នេះ​ជា​ប្រាសាទ​ធំជាងគេ​ក្នុងចំណោម​ប្រាសាទ​បួន​ដែលមាន​វត្តមាន​លើ​ទឹកដី​ទំនាប​នៃ​ខេត្តបាត់ដំបង។ សព្វថ្ងៃ ប្រាសាទ​បា​សែត​ត្រូវបាន​អាជ្ញាធរ​រៀបចំ​ជួសជុល​ឡើងវិញ​ដោយ​លើក​ប្រាង្គ​ដែល​បាក់បែក​មក​ផ្គុំ​ឡើងវិញ៕

 

 
ប្រាសាទ​បា​សែត អតីត​ទីកន្លែង​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ដែល​គេ​មិនសូវ​ស្គាល់

 

ប្រាសាទ​បា​សែត អតីត​ទីកន្លែង​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ដែល​គេ​មិនសូវ​ស្គាល់

 

ប្រាសាទ​បា​សែត អតីត​ទីកន្លែង​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ដែល​គេ​មិនសូវ​ស្គាល់

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

-ទូរសព្ទ៖ 012 567 8 82
-អ៊ីមែល៖ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

[email protected]ី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

 

 

អត្ថបទ៖ ​​ហួន ទីណារ័ត្ន
រូបថត៖ ទូរសព្ទ​ដៃ