យន្តហោះ​មួយគ្រឿង​ត្រូវ​ចុះចត​ជាបន្ទាន់ ដោយសារ​សត្វ​ពពែ​ផោម​

​យន្តហោះ​ដឹកទំនិញ Boeing 747 ដែល​ហោះហើរ​ពី​ទីក្រុង Adelaide ប្រទេស​អូស្ត្រាលី​ទៅកាន់​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី កាលពី​ខែតុលា​កន្លងទៅនេះ ត្រូវ​បង្ខំចិត្ត​ចុះចត​ភ្លាមៗ​នៅលើ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ដោយសារ​មាន​សញ្ញា​ប្រកាសអាសន្ន នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ The Aviation Herald ។​

​អាកាសយានិក​ត្រូវ​រក​កន្លែង​ចុះចត​ជាបន្ទាន់​នៅលើ​កោះ​បាលី​។ ក្រុម​ជួយសង្គ្រោះ និង​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​បាន​រង់ចាំ​ជាស្រេច​នៅលើ​ដី​។ ប៉ុន្តែ បន្ទាប់ពី​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​រួចមក គេ​នៅតែ​រក​មិនឃើញ​ប្រភព​ដែល​ធ្វើ​ឲ្យ​សញ្ញា​ប្រកាស​អគ្គិភ័យ បន្លឺឡើង​ដដែល​។ រហូត​ទាល់តែ​អ្នកជំនាញ​ផ្នែក​សត្វ​មក​ពិនិត្យ ទើប​ដឹងថា សញ្ញា​អាសន្ន​នោះ​បន្លឺឡើង​ដោយសារតែ​ផោម​របស់​សត្វ​ពពែ​ទាំង ២១៨៦ ក្បាល​នៅលើ​យន្តហោះ​។ សត្វ​ពពែ​ទាំងនោះ​តានតឹង​អារម្មណ៍ ទើប​ផោម​ជា​ញឹកញាប់​។ នៅក្នុង​ផ្សែង​ផោម មាន​ផ្ទុក​សារធាតុ​មេតាន ហើយ​សារធាតុ​នេះ​ធ្វើ​ឲ្យ​សញ្ញា​ប្រកាស​អគ្គិភ័យ​បន្លឺឡើង​។​

​យន្តហោះ​មួយគ្រឿង​នេះ​ត្រូវ​ឈប់សម្រាក​នៅ​កោះ​បាលី​រយៈពេល ២ ម៉ោង ដើម្បី​ឲ្យ​ហ្វូង​សត្វ​ទាំង​នោះបាន​បន្ធូរ​អារម្មណ៍ ទើប​អាច​បន្តដំណើរ​ដោយ​គ្មាន​ឧបសគ្គ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​