ស្លាប់៣នាក់ រងរបួសធ្ងន់ស្រាល ៨នាក់ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១១ ខែវិច្ឆិកាម្សិលមិញ

ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ ៤នាក់រងរបួសធ្ងន់ និង៤នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន៦គ្រឿង, រថយន្តធុនតូច៦គ្រឿង, រថយន្តធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៖២លើក, បត់គ្រោះថ្នាក់២លើក, ស្រវឹង១លើក, មិនគោរពសិទ្ធិ១លើក, ប្រជែងគ្រោះថ្នាក់១លើក, ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន៧នាក់ (យប់៤នាក់) ។

ជាមួយគ្នានេះដែរ កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យរថយន្តសរុបចំនួន ១,៧៨៥គ្រឿង (រថយន្តធំ ៩៤២គ្រឿង) ស្មើនិង១,៨០៦ករណី, ល្មើសក្រដាសស្នាមមាន ១,១០៩គ្រឿង ស្មើនឹង ១,១១២ករណី, ចំពោះករណីល្មើសបច្ចេកទេស ៦៧៦គ្រឿង ស្មើនឹង ៦៩៤ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,៥០៣គ្រឿង ៕

ស្លាប់៣នាក់ រងរបួសធ្ងន់ស្រាល ៨នាក់ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១១ ខែវិច្ឆិកាម្សិលមិញ