​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អនុម័ត​សេចក្តីព្រាង​ដីកា ស្តីពី​ការតែងតាំង​មន្ត្រីរាជការ នៃ​មន្ទីរ​រៀបចំ​ដែនដី ជាការ​សម្ងាត់​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៨ របស់​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ ដោយ​ពិនិត្យ និង​អនុម័តរ​បៀ​វារៈ​សំខាន់​មួយចំនួន ដោយ​ក្នុងនោះ គណៈ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​ដីកា ស្តីពី​ការតែងតាំង​មន្ត្រីរាជការ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ ជាការ​សម្ងាត់​។​

​លោក សូន រិនឌី ប្រធានស្តីទី ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៨ របស់​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ រួមមាន​៖ ១) ពិនិត្យ​និង​អនុម័ត សេចក្តីព្រាង​កំណត់ហេតុ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៧ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ នៅ​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៥​។ ២)​ពិនិត្យ​និង​អនុម័ត សេចក្តីព្រាង​របាយការណ៍ ប្រចាំ​ខែតុលា ឆ្នាំ​២០១៥ ស្តីពី​ការអនុវត្ត​ការងារ​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ៣)​ពិនិត្យ​និង​អនុម័ត សេចក្តីព្រាង​ដីកា ស្តីពី​ការតែងតាំង​មន្ត្រីរាជការ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ និង​៤) បញ្ហា​ផ្សេងៗ​។​

​លោក​សូន រិនឌី បាន​បញ្ជាក់ថា នា​ព្រឹក​នេះ គណៈ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការពិនិត្យ និង​អនុម័ត សេចក្តីព្រាង​ដីកា ស្តីពី​ការតែងតាំង​មន្ត្រីរាជការ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ ជាការ​សម្ងាត់ ដោយ​មិន​អនុញ្ញាត ឲ្យ​អ្នក​ដែល​គ្មាន​ភារកិច្ច ពាក់ព័ន្ធ​ករណីនេះ ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះឡើយ​៕V/S

=