សមត្ថកិច្ច កំពុង​តាម​ចាប់​ឪពុកចុង រំលោភ​កូនស្រី អាយុ​១១​ឆ្នាំ សំរេច​៧​លើក​

ប៉ៃលិន: នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ប៉ៃលិន បានទទួល​បណ្តឹង​ពី ករណី​រំលោភលើ​អនីតិជន អាយុ ១១​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​ជនរងគ្រោះ ឈ្មោះ ភណ្ឌ ផា​ណ្នី ភេទ​ស្រី អាយុ ១១​ឆ្នាំ រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​ជនសង្ស័យ ឈ្មោះ ផៃ ភា អាយុ ២៤​ឆ្នាំ ត្រូវជា​ឪពុកចុង រស់នៅ​ផ្ទះ​ជាមួយគ្នា​។ ករណី​ខាងលើនេះ បានកើត​ឡើង កាលពី​ខែសីហា ឆ្នាំ​២០១៥ រហូតដល់​ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​រំលោភ​សំរេចបាន ចំនួន ៧​លើក ។

​បច្ចុប្បន្ន ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​។ ចំណែក​សមត្ថកិច្ច​ជំនាញ កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា និង​តាម​ចាប់ ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕V​/S