​ផែនការ​សកម្មភាព និង​ថវិកា​របស់ គម្រោង​កាត់បន្ថយ​ភាពក្រីក្រ តំបន់​បឹង​ទន្លេសាប ឆ្នាំ​២០១៦

បន្ទាយមានជ័យ: មន្ត្រី​អាជ្ញាធរ មន្ត្រី​មន្ទីរ អង្គភាព​ជំនាញ និង​អ្នកជំនាញការ ពាក់ព័ន្ធ បាន​ជួបប្រជុំគ្នា នៅក្នុង​សិក្ខាសាលា​មួយ នៃ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប (TSSP) ប្រចាំខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១០-១១​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ដើម្បី​ពិនិត្យ ពិភាក្សា និង​កែលម្អ សកម្មភាព​ការងារ ឆ្នាំ​២០១៥ និង​ដើម្បី​ធ្វើ​ផែនការ​ឆ្នាំ​២០១៦​បន្ត​។​
    
​លោក​ចុង ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​នេះ​ថា  គម្រោង TSSP ដែល​អនុវត្ត​កន្លងមក ឃើញថា បាន​ចំ​គោលដៅ បាន​លទ្ធផល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ធ្វើអោយ​ប្រសើរឡើង ជីវភាព​ពលរដ្ឋ​ជនបទ​ដែរ​។​

​ទោះយ៉ាងណា លោក ចុង ផែត ព្រួយបារម្ភ​ថា ពេល​គម្រោង​នេះ​ចប់​ទៅ ខ្លាច​តែ​ត្រូវ​ដួលរលំ ឬ​ពលរដ្ឋ​ពុំ​អាច​បន្ត​ដំណើរការបាន ដូច​គម្រោង​ស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមកិច្ច​តំបន់​ពាយ័ព្យ ឬ អេកូ​សន (ECOSORN) របស់​សហភាព​អឺរ៉ុប កន្លងមក​។ គម្រោង​នោះ មានដូចជា កសិកម្ម​ខ្នាតតូច​, ស្តារ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​, អាជីវកម្ម​ខ្នាតតូច​ជាដើម​។ ពេល​ចប់​ទៅ    លោក​ក៏​ស្នើអោយ​អ្នកពាក់ព័ន្ធ ខិតខំ​បន្ត​គម្រោង​នេះ នៅ​ឆ្នាំ​២០១៦ ខាងមុខ​។ លោក​បាន​គាំទ្រ និង​សរសើរ​លើ​តម្លាភាព យុត្តិធម៌ ក្នុងការ​ដេញថ្លៃ​អនុវត្ត​គម្រោង ប៉ុន្តែ​លោក​បាន​រិះគន់​ចំៗ ដល់​ជំនាញ​ពន្ធដារ​ក្នុង​ខេត្ត​ថា  ថវិកា​ដេញថ្លៃ​គម្រោង​តិច​ហើយ ពន្ធដារ​ក្នុង​ខេត្ត បង្ខំ​អោយ​បង់ពន្ធដារ​ទៀត គឺ​ខុសពី​ខេត្ត​ផ្សេង ដែល​គេ​មិនបាន​ធ្វើ​ទេ​។​
   
​លោក ហាយ សំណាង នាយករង​ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្តបន្ទាយ មានជ័យ -​ជា​មន្ត្រី​ថ្នាក់​ខេត្ត​គម្រោង TSSP នេះ បានបង្ហាញ​ពី​សមិទ្ធផល​គម្រោង​សម្រេចបាន ឆ្នាំ​២០១៥​កន្លងមក​។​
   
​លោក​បាន​បញ្ជាក់ថា បំណង​របស់​សិក្ខាសាលា​ពេលនេះ គឺ​ទី​១-​ពិនិត្យមើល​វឌ្ឍនភាព ដែល​បាន​អនុវត្ត ក្នុង​ឆ្នាំ​២០១៥ ធៀប​នឹង​ផែនការ និង​សកម្មភាព​ការងារ ដែល​ត្រូវ​បង្វែរ​ចូល ក្នុង​ផែនការ​ឆ្នាំ​២០១៦​។ ទី​២-​រៀបចំ​បទពិសោធន៍ ដែល​រៀនសូត្រ​បាន​ពី ការអនុវត្ត​សកម្មភាព​ឆ្នាំ​ចាស់ យកទៅអនុវត្ត​ឆ្នាំ​ថ្មី និង​ទី​៣-​ពិភាក្សា​លើ​ការរៀបចំ ផែនការ​សកម្មភាព និង​ថវិកា​ប្រចាំឆ្នាំ​២០១៦​។​

​មន្ត្រី​ថ្នាក់ដឹកនាំ និង​អ្នកជំនាញការ បាន​ពិនិត្យ​ផ្ទៀងផ្ទាត់ តាមដាន សួរដេញដោល ពិភាក្សា ផ្តល់​អនុសាសន៍ និង​អនុម័ត​លើ សមិទ្ធផល​គម្រោង រួមមាន​: ១-​ការអភិវឌ្ឍន៍​ឃុំ សង្កាត់ តាមរយ​:​មូលនិធិ​អភិវឌ្ឍន៍ ឃុំ​សង្កាត់ ក្នុងនោះ​មាន​កែលម្អ ហេដ្ឋារចនា សម្ព័ន្ធ​ជនបទ គាំទ្រ​ដល់​ផលិតភាព​កសិកម្ម​។ ពង្រឹងសមត្ថភាព​ក្រុម​កសិករ​ខ្នាតតូច​។ វឌ្ឍនភាព​សកម្មភាព គម្រោង​បសុព្យាបាល វ៉ាក់សាំង​សត្វ​។ ការពង្រឹង​ឃុំ​សង្កាត់ ក្នុងការ​គ្រប់គ្រង​គម្រោង​។ ប្រសិទ្ធភាព​គ្រប់​គ្រង់​គម្រោង និង​បញ្ហា​ប្រឈម ក្នុងការ​អនុវត្តន៍​គ​ម្រោ​ង​៕V/S

​ផែនការ​សកម្មភាព និង​ថវិកា​របស់ គម្រោង​កាត់បន្ថយ​ភាពក្រីក្រ តំបន់​បឹង​ទន្លេសាប ឆ្នាំ​២០១៦

​ផែនការ​សកម្មភាព និង​ថវិកា​របស់ គម្រោង​កាត់បន្ថយ​ភាពក្រីក្រ តំបន់​បឹង​ទន្លេសាប ឆ្នាំ​២០១៦

​ផែនការ​សកម្មភាព និង​ថវិកា​របស់ គម្រោង​កាត់បន្ថយ​ភាពក្រីក្រ តំបន់​បឹង​ទន្លេសាប ឆ្នាំ​២០១៦

​ផែនការ​សកម្មភាព និង​ថវិកា​របស់ គម្រោង​កាត់បន្ថយ​ភាពក្រីក្រ តំបន់​បឹង​ទន្លេសាប ឆ្នាំ​២០១៦