ដើរជើងទទេរមួយថ្ងៃឲ្យបាន ៥នាទី ក៏មាន​អត្ថប្រយោជន៍ដែរ

តើអ្នកធ្លាប់​គិតទេ​ថា ការ​ដើរជើងទទេអាចផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព​? មានមនុស្ស​មួយចំនួនធំ ពេលដែលនៅក្នុងផ្ទះ​ពួកគេតែងតែ​មាន​ទម្លាប់មិនសូវ​ពាក់ស្បែក​ជើងនោះ​ទេ សូម្បីតែនៅក្នុង​បរិវេណសួនច្បារជុំវិញផ្ទះក៏ដោយ។ ដោយសារ​តែពួកគាត់មិន​សូវចូលចិត្ត​ពាក់ស្បែកជើង ម្យ៉ាងវិញ​ទៀត ប្រហែល​ជាគាត់គិតថា វាមាន​ផលពិបាក​ ហើយក៏​មិនអាច​ជួយការពារជើង​របស់គាត់​បានដែរ។
 
ដើរជើងទទេរមួយថ្ងៃឲ្យបាន ៥នាទី ក៏មាន​អត្ថប្រយោជន៍ដែរ
ពេល​ពាក់ស្បែក​ជើង ​ដូចជាយើងមិន​បានផ្ដល់ឱកាស​ឲ្យរាងកាយ​​ទទួលទំនាក់ទំនង​ជាមួយនឹង​ធម្មជាតិ​អញ្ចឹង។ ការដើរដោយជើងទទេ​ គឺវាមានសារៈសំខាន់ច្រើន​ណាស់ ដោយសារតែ​ការរំញោច​របស់យើង​ត្រូវ​បានតភ្ជាប់ទៅនឹង​សរីរាង្គសំខាន់​បំផុតនៅក្នុង​រាងកាយ​ ដូច្នេះ​ការដើរ​ដោយជើង​ទទេ វានឹងជួយ​ជម្រុញដល់​ចំណុច​ទាំងនេះ ហើយបញ្ជូន​ថាមពល​វិជ្ជមាន​ទៅសរីរាង្គ​របស់​យើង។
លំហូរ​ថាមពលនេះ គឺជាអ្វីដែល​ថ្មីសម្រាប់​មនុស្ស ដែលទស្សនវិជ្ជាភាគខាងកើត​បាន​​រកឃើញ​។ ចិនហៅថាមពល​នេះថា "Chi” ខណៈពេលដែល​ប្រជាជនឥណ្ឌា​ហៅវា​ថា "Prana”។ 
ប្រសិនបើ​ចំណុចតភ្ជាប់​មួយចំនួន​ត្រូវបាន​ទប់ស្កាត់ នោះវានឹង​ធ្វើឲ្យសរីរាង្គ​មានការចុះខ្សោយ ​ដោយសារតែ​វា​មិនបាន​​ទទួល​ថាមពល។ ​ដូច្នេះ​​ហើយ​នៅពេលដែល​អ្នកដើរ​ដោយ​ជើង​ទទេ ស្មើនឹងអ្នក​​បានបញ្ជូន​​សញ្ញា​ទៅសរីរាង្គ​​តាមរយៈ​​ចំណុចទាំង​​នេះ ធ្វើឲ្យលំហូរថាមពល​នឹងត្រូវបានស្តារឡើងវិញ។
ការម៉ាស្សាបាតជើង គឺជា​ការទម្លាប់ទូទៅក្នុង​ប្រទេសចិន។ វាជាទម្លាប់​សម្រាប់កុមារក្នុង​ការម៉ាស្សាឲ្យ​ឪពុករបស់​ពួកគេ បន្ទាប់ពី​ភាពនឿយហត់​ពីការងារ​ក្នុងរយៈ​ពេល​យូរ។ វាត្រូវ​បាន​គេចាត់​ទុកថា ជាសញ្ញា​នៃការ​គោរព ប៉ុន្តែពួកគេ​ក៏បាន​ដឹង​ថា ការម៉ាស្សាជើង​របស់គេ អាច​ជម្រុញឲ្យ​លំហូរថាមពល​ឲ្យមាន​ដំណើរការល្អ។
ការម៉ាស្សា ការ​គក់ច្របាច់ ការធ្វើសរសៃរ អាច​ជួយដល់ពួ​កគេក្នុង​ការដោះស្រាយការ​រំខានក្នុង​ការកិច្ចការ​នៃអរម៉ូន, ជំងឺខ្សោយ​បេះដូង, ការឆ្លងមេរោគ, កង្វះ​ថាមពល, ការ​រំលាយ​អាហារ, ភាពតាន​តឹង និង​ការ​រលាកភ្នាស​នៅក្នុង​ឆ្អឹង។ វាជួយឲ្យ​សរីរាង្គដែល​រងផលប៉ះពាល់​មានដំណើរការ​ល្អឡើងវិញ​ក្នុងវិធីសាស្រ្ត​ដែលល្អបំផុត​នេះ។ អ្នក​ត្រូវ​តែ​បា្រកដ​ថា យ៉ាងហោចណាស់​អ្នកត្រូវ​ដើរជើង​ទទេឲ្យបាន ៥ នាទីជារៀងរាល់​ថ្ងៃ និងព្យាយាម​បង្កើនពេលវេលា​ឲ្យបាន​ច្រើនជាង​នេះបន្តិច​ម្ដងៗ ដើម្បី​ទទួលបាន​ភាពល្អ​ប្រសើរ​ដល់សុខភាព​របស់​អ្នក៕
ដោយ៖ Brugn
ប្រភព៖ healthyfoodfitnessteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ដើរជើងទទេរមួយថ្ងៃឲ្យបាន ៥នាទី ក៏មាន​អត្ថប្រយោជន៍ដែរ