យុវតី​ម្នាក់ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​អូស​ទម្លាក់​ក្នុង​ស្ទឹងសង្កែ​បាត់ស្រមោល – សោភា

បាត់ដំបង៖ យុវតី​វ័យក្មេងម្នាក់ ​ត្រូវ​ជន​មិន​ស្គាល់​មុខម្នាក់​​បាន​វាយ​ និង​ទាញ​អូស​ទម្លាក់​ក្នុង​ស្ទឹងសង្កែ​បាត់ស្រមោល​ កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង០​៩ៈ​៤៥​នាទី​យប់ នៅ​ចំណុច​ផ្ទះ​បណ្ដុះ​សណ្ដែក​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

ស្ត្រី​ជា​ម្តាយ​ដែល​មាន​ឈ្មោះ ជីវ ម៉ៅ អាយុ​៥៦​ឆ្នាំ បាន​និយាយ​ថា កូនស្រី​របស់​គាត់​មានឈ្មោះ ឆាំ ស្រីរ័ត្ន ហៅ​តែង​ម៉ូ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ/​ឃុំ​កើតហេតុ​ខាងលើ​ និង​ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​នេ​ត​យ៉ង់។​

ក្រោយពី​ទទួលដំណឹង​ភ្លាម កម្លាំង​អធិការ​ក្រុង និង​កម្លាំង​អធិការ​ស្រុក​សង្កែ បានសហការគ្នា​ស្វែង​រុករក​មិនឃើញ នឹង​បានដាក់​កម្លាំង​យាម​ឃ្លាំមើល​។

​កម្លាំង​សមត្ថកិច្ច​ទាំង ២​ក្រុង​-​ស្រុក បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ រកឃើញ​វត្ថុតាងសំណាញ់​បង់​ត្រី​ចំនួន ១ ដែល​ជនសង្ស័យ​បាន​បន្សល់ទុក។

​ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ស​ង្ស័​យ និង​ស្វែងរក​ជនរងគ្រោះ​ពីការបាត់​ខ្លួន​នេះ​ ​តាម​ស្រាវជ្រាវរ​កជាប​ន្ត ព្រមទាំង​បាននិងកំពុងកោះហៅ​ស្ត្រី​ជា​ម្តាយ និង​ស្ត្រី​ជា​ម្តាយមីង​ម្នាក់ទៀត​ដើម្បី​សាកសួរ​៕H-0១H-0២ H-0៣ H-0៤