វិធី​សាស្រ្ត​ងាយៗ ប្រសិន​បើ​កុំព្យូទ័រ​អ្នក​គ្មាន Microphone អ្នក​អាច​ប្រើ​ទូរស័ព្ទ​ជំនួស​ក៏​បាន​ដែរ

ប្រហែលជាមានមិត្តអ្នកអាមួយចំនួន កំពុង​តែ​ស្វែង​រក ទិញ Microphone ដ៏​ល្អមួយ​សម្រាប់ កុំព្យូទ័រ របស់​ខ្លួន តែ ខេមបូ គិត​ថា អ្នក​មិន​ចាំ​បាច់​ទិញ​វា​ក៏​បានដែរ ប្រសិនបើអ្នកមានស្មាតហ្វូនជំនាន់ខ្ពស់មួយ ប្រើប្រាស់​ជា​ពិសេសពពួកដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android។

វិធី​សាស្រ្ត​ងាយៗ ប្រសិន​បើ​កុំព្យូទ័រ​អ្នក​គ្មាន Microphone អ្នក​អាច​ប្រើ​ទូរស័ព្ទ​ជំនួស​ក៏​បាន​ដែរ

សម្រាប់ស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ភាគច្រើនវាអាចចាប់យក​សម្លេង​បាន​ច្បាស់​ល្អ ហេតុដូច្នេះហើយ ប្រសិនបើអ្នកភ្ជាប់វាទៅកាន់កុំព្យូទ័រកាន់តែងាយស្រួល វាអាច​ជំនួស​អោយ ឧបករណ៍ Microphone បាន។ នៅថ្ងៃនេះ ខេមបូ នឹងធ្វើការណែនាំ ប្រិយមិត្ត អំពីវិធីសាស្រ្ត ភ្ជាប់ ស្មាតហ្វូនរបស់អ្នកទៅកាន់ កុំព្យូទ័រ តាមរយៈ​ WiFi អោយក្លាយទៅជាឧបករណ៍ជំនួយ Microphone ដ៏ល្អមួយ ដោយគ្រាន់តែអនុវត្តន៍តាមការណែនាំ ងាយៗប៉ុណ្ណោះ មិនមានអ្វីលំបាកច្រើនឡើយ។

តម្រូវការ

  • កុំព្យូទ័រដំណើរការដោយ Mac OS និង Windows មានការភ្ជាប់ទៅកាន់ WiFi រួចជាស្រេច
  • ស្មាតហ្វូនដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android

វិធីសាស្រ្ត

បញ្ជាក់៖ កុំព្យូទ័រ និង ទូរស័ព្ទអ្នកត្រូវតែស្ថិតនៅប្រព័ន្ធ Wireless តែមួយ ហើយការភ្ជាប់នេះ អ្នកនឹងមិន​បាត់បង់​ទិន្នន័យអ៊ីនធើណែតឡើយ ព្រោះវាជាលក្ខណៈភ្ជាប់ Local ប៉ុណ្ណោះ ហើយដំណើរការ​បាន​យ៉ាង​រលូន​ទៀតផង។

  • ចាប់ផ្តើមបើកកម្មវិធី Wo Mic លើទូរស័ព្ទ និង ចូល Settings ផ្លាស់ប្តូរវាទៅជា WiFi
  • ចុចពាក្យ Start ជាការស្រេច

វិធី​សាស្រ្ត​ងាយៗ ប្រសិន​បើ​កុំព្យូទ័រ​អ្នក​គ្មាន Microphone អ្នក​អាច​ប្រើ​ទូរស័ព្ទ​ជំនួស​ក៏​បាន​ដែរ

  • បើកកម្មវិធីលើកុំព្យូទ័រ ចុចលើ Connection > Wi-Fi និង វាយ IP លើបង្ហាញលើទូរស័ព្ទ របស់ លោកអ្នកចូល ហើយចុចពាក្យ OK វានឹងភ្ជាប់ដោយស្វ័យប្រវត្តិ (Windows)

ទស្សនាវីដេអូខាងក្រោមដើម្បីអោយកាន់តែជ្រាបច្បាស់៖

គួរបញ្ចាក់ផងដែរថា តាមរយៈកម្មវិធីនេះមិនត្រឹមតែអាចភ្ជាប់តាម WiFi ប៉ុណ្ណោះទេ វាអាចភ្ជាប់​បាន​តាម​រយៈ Bluetooth និង USB ផងដែរ ហើយយើងខ្ញុំនឹងបង្ហាញជូនសម្រាប់ពពួក iOS នៅពេលក្រោយៗ​ទៀត។ ប្រសិនបើលោកអ្នកមានចម្ងល់ ឬ មតិយោបល់ផ្សេងៗ អ្នកអាច Comment នៅខាងក្រោមនេះ បាន ក្រុមការងារ យើងខ្ញុំនឹងឆ្លើយតបអោយបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន!!!

  • ដោយ: Meng
  • 11:11 AM, 12 November
  • ប្រភព: Wonder How To Video
  • Tag: ចំណេះដឹងទូទៅ