លាង សុ​ផា​ឡែ​ន ប្រាក់​ក្នុងស្រុក​ច្រើនជាង​

Sanofi

​នៅ​រៀងរាល់​ចុងឆ្នាំ​តារាចម្រៀង​សម្តែង​ជាច្រើន​បាននាំគ្នា​សម្រុក​ចេញទៅ​សម្តែង​នៅក្រៅ​ស្រុក ព្រោះ​ពួកគេ​យល់ថា ជា​ឱកាស​កើប​ប្រា​ក់បាន​ច្រើន​នៅពេលដែល​ការងារ​សិល្បៈ​ក្នុងស្រុក​មិន​ជោរជន់ ។ ដោយឡែក​សម្រាប់​តារាចម្រៀង​កំពុង​ឡើង​កូដ លាង សុ​ផា​ឡែ​ន បាន​យល់ឃើញថា ការ​ចេញទៅ​សម្តែង​នៅក្រៅ​ស្រុក​នា​រដូវ​កាល​ចុងឆ្នាំ វា​ប៉ះពាល់​ដល់​ការងារ​ផលិត​បទ​ចម្រៀង​ថ្មីៗ​សម្រាប់​ចេញលក់​នៅ​ឆ្នាំ​ថ្មី ដែល​ជួយ​ឱ្យ​នាង​មានឱកាស​ច្រើន ក្នុង​ការចេញ​កើប​ប្រាក់​តាម​កម្មវិធី​ប្រគំ​តន្ត្រី​ពេញ​មួយឆ្នាំ ដូច្នេះហើយ​នាង​មិន​ទទួលយក​ការចេញ​សម្តែង​ក្រៅ​ស្រុក​ឡើយ ព្រោះ​នាង​យល់ថា ប្រាក់​នៅក្នុង​ស្រុក​នាងរ​កបាន​ច្រើនជាង ។​

​ថ្វីដ្បិតតែ​តារាចម្រៀង លាង សុ​ផា​ឡែ​ន ជា​តារាចម្រៀង​សម័យ តែ​តារា​រូបនេះ​ក៏មាន​ទឹកដម​សំឡេង​ច្រៀង​បទ​ចម្រៀង​ជំនាន់​ដើម​បាន​ពីរោះ​មិន​ចាញ់​តារាចម្រៀង​រៀមច្បង​សម័យមុន​ប៉ុន្មាន​ឡើយ ។ ចំណុច​នេះហើយ​ដែល​ធ្វើឱ្យ លាង សុ​ផា​ឡែ​ន មាន​ទីផ្សារ​ចេញ​ច្រៀង​តាម​ការប្រគំ​តន្ត្រី​ទាំង​ក្នុង និង ក្រៅ​ស្រុក ។ ជាក់ស្តែង​នៅ​ដើមខែ​តុលា​នេះ ថ្វីដ្បិតតែ​ការងារ​ច្រៀង​រាំ​របស់​នាង នៅតាម​បណ្តា​ខេត្ត​ឆ្នាំនេះ​បាន​ស្បើយ​បន្តិច​ក្តី តែ​នាង​ក៏បាន​ងាក​មក​ទទួលយក​ការងារ​ថ្មី​នៅ​ឆ្នាំ ២០១៦ ជា​បណ្តើរៗ​ហើយ​ដែរ ។

ទន្ទឹមគ្នានេះ នាង​ក៏​ត្រូវបាន​អ្នកធានា​មកពី​ប្រទេស​បារាំង​ទាក់ទង​ឱ្យ​នាង​ចេញ​សម្តែង​រយៈពេល​មួយខែ ដែល​នឹងត្រូវ​ចេញដំណើរ​នៅ​ខែវិច្ឆិកា​ខាងមុខនេះ ។ ប៉ុន្តែ​សំណើ​នេះ លាង សុ​ផា​ឡែ​ន មិន​ទទួលយក​នោះទេ ព្រោះ​ត្រូវ​ជាន់​ពេល​នាង​ផលិត​បទ​ចម្រៀង និង មាន​ការងារ​ប្រគំ​តន្ត្រី​ដែល​នាង​បានធ្វើ​កិច្ចសន្យា​ចេញ​ច្រៀង​ក្នុងឱកាស​ពិធី​បុណ្យអុំទូក​នាពេលខាងមុខ​នេះ​រួចហើយ​ផងដែរ ។​ ពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​«​ប្រជាប្រិយ​» តារាចម្រៀង លាង សុ​ផា​ឡែ​ន បាន​ប្រាប់ថា នៅ​ចុងឆ្នាំ ២០១៥ នេះ នាង​មាន​បទ​ចម្រៀង​ជាច្រើន​ត្រូវ​ផលិត​ទុក​សម្រាប់​ចេញលក់​ចុងឆ្នាំ​នេះ និង ដើមឆ្នាំ ២០១៦ ។

ហេតុនេះ​នាង​រវល់​ខ្លាំង ពុំមាន​ពេលទំនេរ​នោះទេ ព្រោះ​បទ លាង សុ​ផា​ឡែ​ន ប្រាក់​ក្នុងស្រុក ចម្រៀង​របស់​នាង​មួយចំនួន​ក៏​ជា​បទ​ថ្មី មិន​ចម្លង​ពី​គេ ដែល​តម្រូវឱ្យ​នាង​ប្រើពេល​ហាត់​ច្រៀង និង រាំ​ច្រើនជាង​មុន ។ ម្យ៉ាងទៀត​នៅក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​នាង​ក៏បាន​ទទួល​ការប្រគំ​តន្ត្រី​ក្នុងឱកាស​ពិធីបុណ្យ​អុំទូក​បី​ក្រុមហ៊ុន​ឯណោះ ដូច្នេះ​នាង​មិនអាច​ទទួលយក​ការងារ​ចេញ​សម្តែង​នៅ​ប្រទេស​បារាំង​បានទេ ។​ ​ជាមួយគ្នា​នឹង​ការរៀបរាប់​ប្រាប់​ពី​ហេតុផល​រវល់​ខាងលើនេះ លាង សុ​ផា​ឡែ​ន ក៏បាន​បញ្ជាក់ដែរថា ការ​ចេញទៅ​សម្តែង​នៅ​ប្រទេស​បារាំង ទោះជា​អ្នកធានា​បានឱ្យ​តម្លៃ​នាង​ខ្ពស់​គួរ​ទទួលយកបាន​ក្តី ប៉ុន្តែ​នាង​មិនអាច​ទទួលយក​បានទេ ព្រោះ​នាង​បានធ្វើ​កិច្ចសន្យាការងារ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​រួចហើយ មិនអាច​លុបចោល​បានទេ ។

ទោះជា​យ៉ាងណា​ក៏​នាង​មិន​ស្តាយ​ដែរ ព្រោះ​ជម្រើស​របស់​នាង​មិន​ចេញទៅ​សម្តែង​នៅ​ប្រទេស​បារាំង នាង​គិតថា​ក៏​មិន​ខុស​ដែរ ព្រោះ​ការងារ​ក្នុងស្រុក​នាង​ក៏បាន​ទទួល​ប្រាក់ចំណូល​មិន​ចាញ់​ទៅ​បារាំង​ដែរ ។ ម្យ៉ាងទៀត​នាង​ក៏មាន​ពេល​ថត​បទ​ចម្រៀង​ខារ៉ាអូខេ​សម្រាប់​ចេញលក់​នា​ចុង​ឆ្នាំនេះ ដើម្បី​បានទទួល​ការងារ​ការប្រគំ​តន្ត្រី​នៅតាម​ខេត្ត​នៅ​ឆ្នាំ​ក្រោយនេះ​ផងដែរ ។​ តាម​ការបញ្ជាក់​ប្រាប់​ពី​ការងារ​សិល្បៈ​នៅ​ក្នុងឱកាស​បុណ្យអុំទូក​នេះដែរ អ្នកយកព័ត៌មាន​យើង​ក៏បាន​សួរនាំ លាង សុ​ផា​ឡែ​ន ថា តើ​នាង​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ណាខ្លះ ? ប៉ុន្តែ​សំណួរ​នេះ​ត្រូវ​នាង​ប្រាប់ថា នាង​មិនទាន់​អាច​បញ្ជាក់​បានទេ គឺ​រង់ចាំ​ជិត​ដល់​កម្មវិធី​បុណ្យអុំទូក ទើប​នាង​បញ្ជាក់ប្រាប់​តែម្តង ។​

​គួរបញ្ជាក់​ផងដែរ​ថា រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ តារា ចម្រៀង លាង សុ​ផា​ឡែ​ន មិន​ត្រឹមតែ​បានទទួល​ប្រជាប្រិយភាព កាន់​ខ្លាំង​ប៉ុណ្ណោះ​ទេ ពោលគឺ​រូប​សម្រស់​របស់​នាង​ក៏​កាន់តែ​ស្រស់ស្អាត ធ្វើឱ្យ​បុរសៗ​ដែល​បានឃើញ​រូបនាង​ផ្ទាល់ និង តាម​កញ្ចក់​ទូរទស្សន៍​តែងតែ​ក្នាញ់​នាង​មិនតិច​នាក់​នោះទេ ។ ប៉ុន្តែ​នៅពេល​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា លាង សុ​ផា​ឡែ​ន នៅតែ​ប្រាប់ថា នៅពេលនេះ​នាង​មិនទាន់មាន​សង្សារ ឬ​គូស្នេហ៍​អី​ទេ ហើយ​រឿងនេះ​នាង​ក៏​មិនទាន់​គិតគូរ​ដែរ ព្រោះ​នាង​មិនទាន់​ចង់​ប្រឡូក​ក្នុង​រឿង​ស្នេហា​នៅពេលដែល​អាជីព​សិល្បៈ​កំពុងផ្តល់​ផល​ផ្លែផ្កា គឺ​ខ្លាច​រឿងនេះ វា​ធ្វើឱ្យប៉ះពាល់​ដល់​ការងារ ក៏ដូចជា​កេរ្តិ៍ឈ្មោះ​របស់​នាង​ផងដែរ ។

​តារាចម្រៀង​រូប​ស្រស់ លាង សុ​ផា​ឡែ​ន បាន​ប្រាប់ទៀតថា នាង​មិនទាន់​ចង់​គិត​រឿង​ស្នេហា​ទេ ប៉ុន្តែ​ក៏​មិន​មានន័យថា នាង​មិន​គិតគូរ​រឿង​គូ​អនាគត​ដែរ ពោលគឺ​នាង​បាន​ប្រាប់ថា គូ​អនាគត​គឺ​នាង​អាចនឹងទទួល​យក​នៅរ​យៈ​ពេល​បួន​ទៅ​ប្រាំ​ឆ្នាំ​ទៀត បើសិនជា​អាជីព​សិល្បៈ​របស់​នាង​លែង​អំណោយផល ។ ប៉ុន្តែ​លក្ខណសម្បត្តិ​បុរស​ក្នុង​បេះដូង​របស់​នាង​ជា​ប្រភេទ​មនុស្ស​បែបណា​នោះ លាង សុ​ផា​ឡែ​ន មិនទាន់​ហ៊ាន​កំណត់​នោះទេ ព្រោះ​នាង​ខ្លាច​គូព្រេង​របស់​នាង​មាន​លក្ខណៈ​មិន​ដូច​អ្វីដែល​នាង​បាន​និយាយ ឬ ចង់បាន ៕ ចន្ថា​
​ ​ ​ ​ ​

Related