សុខ រក្សា តាំង​ចិត្ត​ពង្រឹង​បទ​ចម្រៀង Original របស់​ខ្មែរ


សុខ រក្សា តាំង​ចិត្ត​ពង្រឹង​បទ​ចម្រៀង Original របស់​ខ្មែរ

តើ​អ្នក​ណា​ខ្លះ​នៅ​ចាំ​បទ «សំបុត្រ​ស្នេហ៍​ក្នុង​កន្ត្រក​កង់» និង «មនុស្ស​ស្រែ​ដូច​យើង» របស់​លោក​សុខ រក្សា? មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​នោះ​ទេ លោក សុខ រក្សា ក៏​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង និង​បទ​ភ្លេងដ៏​ប៉ិន​ប្រសប់​មួយ​រូប​ដែល​បាន​ផលិត​នូវ​បទ​ចម្រៀង Original ពីរោះៗ​ជា​ច្រើន​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​ ។ ថ្មីៗនេះ​លោក សុខ រក្សា បាន​បោះ​មួយ​​ជំហាន​ទៅ​មុខ​ទៀត​ ដោយ​លោក​​តាំងចិត្ត​យ៉ាង​មុត​មាំចូលរួម​ពង្រឹង​បទចម្រៀង Original របស់​ខ្មែរ​ឲ្យ​ងើប​ឡើង​មកវិញ និង​មាន​ភាពល្បី​ល្បាញ​​សាជាថ្មី ដូច​សម័យ​ទស្សវត្សរ៍​ឆ្នាំ៦០។
 

សុខ រក្សា តាំង​ចិត្ត​ពង្រឹង​បទ​ចម្រៀង Original របស់​ខ្មែរ
 

តាមរយៈ​វីដេអូខ្លី​ខាងក្រោម លោក សុខ រក្សា បាន​ប្រាប់​ឲ្យដឹង​ផង​ដែរថា លោក​នឹង​ធ្វើការ​សម្ដែង​ដ៏អស្ចារ្យ​មួយ​នៅ​ក្នុង​ការប្រគំ​តន្រ្តី និង​ការប្រកួត​​ចម្រៀង Original ដ៏ធំ​បំផុតThe MIC Cambodia 2015 នា​ថ្ងៃទី​២៧ ខែធ្នូ​ខាងមុខនេះ នៅវិទ្យាស្ថាន​តិចណូ។ លោក​ក៏សូម​លើក​ទឹកចិត្ត​ដល់​យុវជន​ដែលមាន​ទេពកោសល្យ​ទាំង​អស់ ចូល​រួមប្រកួត​ប្រជែង ចាប់​យក​ឱកាស​ដ៏អស្ចារ្យ​នេះ​កុំឲ្យកន្លង​ហួស​ទៅ និងសូមឲ្យ​មិត្ត​យុវវ័យ​ចូលរួម​ទស្សនា​ការប្រគំ​​តន្ត្រីឲ្យ​បាន​ច្រើន ដើម្បីជា​ការលើក​ស្ទួយ​ចម្រៀង​​ Original របស់​ខ្មែរ​យើង។
 

The MIC Cambodia 2015 ជា​កម្មវិធី​ប្រកួត​ចម្រៀង និង​ជា​ការប្រគំ​តន្រ្តី ​Original ដែល​ទទួល​ស្វាគមន៍​មិត្ត​យុវវ័យ​​មាន​សមត្ថភាព​តែង​និពន្ធ​ចម្រៀង មិន​ចម្លង​ពីបរទេស​ ឲ្យ​ចូល​​រួមប្រកួត ដោយ​គ្រាន់​តែផ្ញើ​ចម្រៀង​របស់​អ្នក​មក Facebook.com/themiccambodia ឲ្យ​បាន​មុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាង​មុខ​នេះ។ បេក្ខជន​ជ័យលាភី​នឹងទទួល​បាន​ប្រាក់​រង្វាន់​ប្រមាណ១០០០ដុល្លារ។

 

ព័ត៌មាន​បន្ថែម សូម​ទាក់ទង012 230 140 / 010 911 776
facebook.com/anussaeventplanner
facebook.com/themiccambodia
www.anussaeventplanner.com