តោ​មួយ​ហ្វូង​ព្រួត​គ្នា​ខាំ​កង់ឡាន​ធ្លាយ​ខ្ទេច ភ្ញៀវ​ទេសចរ​ព្រលឹង​ចុង​សក់


តោ​មួយ​ហ្វូង​ព្រួត​គ្នា​ខាំ​កង់ឡាន​ធ្លាយ​ខ្ទេច ភ្ញៀវ​ទេសចរ​ព្រលឹង​ចុង​សក់

ក្រុម​អ្នក​ទេសចរ​មួយ​ក្រុម​មាន​អារម្មណ៍​ភិត​ភ័យ​យ៉ាង​ខ្លាំង ក្រោយ​តោ​​មួយ​ហ្វូង​ចោម​រោម​រថយន្ត​របស់​ខ្លួន និង​ខាំ​ហែក​កង់​ឡាន​ដ៏​ស្វិត​ រយះ​ធ្លាយ​អស់​ម្ខាង នៅ​ឧទ្យាន​ជាតិប្រទេស​តង់ហ្សានី អាហ្វ្រិកខាងត្បូង។

 

តោ​មួយ​ហ្វូង​ព្រួត​គ្នា​ខាំ​កង់ឡាន​ធ្លាយ​ខ្ទេច ភ្ញៀវ​ទេសចរ​ព្រលឹង​ចុង​សក់

 

រូប​ភាព​​ទាំង​នេះ​ត្រូវ​បាន​ផ្ដិត​យក​នៅ​ឧទ្យាន​ជាតិ Serengeti បង្ហាញ​​ពី​តោ​ស្រេកឃ្លាន​​ជាច្រើន​ក្បាល​កំពុង​កកេរ​​កង់​ឡាន​​អស់​រយៈពេល​ជាង ១ម៉ោង រហូត​ធ្លាយ​​ខ្ទេច ខណៈ​វា​ព្យាយាម​ចង់​ខាំ​អ្នក​ទេសចរ។

 

ទិដ្ឋភាព​គួរ​ឲ្យ​ព្រឺក្បាល​នេះ​ ថត​ដោយ​អ្នក​នាំ​ផ្លូវ​ប្រចាំ​ឧទ្យាន គឺ​លោក Emmanuel មកពី​ទីក្រុង Arusha ប្រទេស​តង់ហ្សានី កាលពី​ដើមខែ​។ លោក​ប្រាប់​ថា «វា​ពិត​ជា​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់ ដែល​តោ​ទាំង​នេះ​សម្រុក​​ខាំ​កង់​ឡាន តែ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ»។

 

ហេតុការណ៍​នេះ​បាន​កើត​ឡើង ក្រោយ​រថយន្ត​បាន​បើក​ឆ្លង​កាត់​ហ្វូង​តោ ដោយ​តោ​ធុំក្លិន​មនុស្ស​ខាងក្នុង​រថយន្ត ហើយ​វា​បាន​ព្យាយាម​កម្ទេច​កញ្ចក់​រថយន្ត តែ​មិន​អាច​ទៅ​រួច។

 

លោក​បន្ត​ថា​ វា​គួរឲ្យ​ខ្លាច តែ​រំភើប​រីករាយ ហើយ​​គ្រប់​គ្នា​គួរ​​មក​លេង​ឧទ្យាន ដើម្បី​ទទួល​បាន​បទពិសោធន៍​ដូចគ្នា៕

 

តោ​មួយ​ហ្វូង​ព្រួត​គ្នា​ខាំ​កង់ឡាន​ធ្លាយ​ខ្ទេច ភ្ញៀវ​ទេសចរ​ព្រលឹង​ចុង​សក់
តោ​មួយ​ហ្វូង​ព្រួត​គ្នា​ខាំ​កង់ឡាន​ធ្លាយ​ខ្ទេច ភ្ញៀវ​ទេសចរ​ព្រលឹង​ចុង​សក់
តោ​មួយ​ហ្វូង​ព្រួត​គ្នា​ខាំ​កង់ឡាន​ធ្លាយ​ខ្ទេច ភ្ញៀវ​ទេសចរ​ព្រលឹង​ចុង​សក់
តោ​មួយ​ហ្វូង​ព្រួត​គ្នា​ខាំ​កង់ឡាន​ធ្លាយ​ខ្ទេច ភ្ញៀវ​ទេសចរ​ព្រលឹង​ចុង​សក់

 

ចុចអាន៖ ស្នេហា​ត្រីកោណ​ តោ​ឈ្មោល​ពីរ​​​ប្រយុទ្ធ​គ្នា​ដណ្ដើម​ញី​​មួយ​ រញ្ជួយ​ព្រៃ

 

ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail