រ​ថយ​ន្ត Lexus RX350 ស្លាក​លេ​ខ 2-6505 មួ​យ​គ្រឿង​អត់​ពន្ធ​ត្រូវ​បាន​កម្លាំង​គយ​ច​ល័ត​តាម​ចាប់​ នៅ​ខណ្ឌ​ទួល​គោក​

ភ្នំពេញ ៖ ​រថ​យន្ត Lexus RX350 ស្លាក​លេ​ខខេ​ម​រភូមិ ០១ ២-៦៥០៥ ពណ៌​ខ្មៅ​មួយគ្រឿងអត់​ពន្ធ ត្រូវ​បាន​កម្លាំ​ង​ គយ​ច​ល័ត តាម​ចាប់​នៅ​កន្លែង​លាង​ឡាន​មួយ​គ្រឿង ស្ថិត​តាម​បណ្តោ​យ​ផ្លូវ​លេខ ៥៦៦ សង្កា​ត់​បឹង​កក់ ២ ខណ្ឌ​ទួល​គោក ។ ការចុះចាប់នេះធ្វើឡើងដោយមានការ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និង​អា​វុធ​ហត្ថ​រាជ​ធា​នី​ភ្នំ​ពេ​ញ នឹង​មាន​ការ​សម្រប​សម្រួល​ ដោ​យព្រះ​រា​ជ​អា​ជ្ញា​រង សា​លា​ដំ​បូង​រាជ ធា​នី​ភ្នំ​ពេញ មាស ​ច័ន្ទ​ពិ​សិដ្ឋ នា​ព្រឹក​ថ្ងៃ​ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ។ ក្រោយពីចាប់បានរថយន្ត ពាក់ស្លាកក្លែងក្លាយខេមរភូមិន្ទនេះ ត្រូវបានបញ្ជូនទៅកាន់ឃ្លាំងស្តុករបស់គយ នៅ​ម្តុំ​ផ្លូវ​វេង​ស្រេង ៕ ដោយ៖ ចាន់ធី

  • រ​ថយ​ន្ត Lexus RX350 ស្លាក​លេ​ខ 2-6505 មួ​យ​គ្រឿង​អត់​ពន្ធ​ត្រូវ​បាន​កម្លាំង​គយ​ច​ល័ត​តាម​ចាប់​ នៅ​ខណ្ឌ​ទួល​គោក​已关闭评论
  • 148 views
  • Hide Sidebar
    A+
Publish on:2015/11/12  Category:ក្នុងស្រុក