ស្ពានអាកាសក្បាលតិចណូ នឹងដាក់ឲ្យដំណើរ ការជាបណ្តោះអាសន្ន ថ្ងៃ២១ខែវិច្ឆិកា

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានប្រកាសថា បើតាមផែនការស្ពាន អាកាសតិចណូ នឹងដាក់ឲ្យដំណើរ ការជាបណ្តោះអាសន្ននៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋ ឆ្លងកាត់ទៅវិញ ទៅមកក្នុងឱកាសបុណ្យអុំទូក។

គេហទំព័របស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១១ វិច្ឆិកា ការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីតិចណូ បានចាប់ផ្តើមដំណើរការអ៊ុតកៅស៊ូ AC នៅលើកម្រាលស្ពានអាកាស។

គិតមកត្រឹមថ្ងៃដដែលនេះ លទ្ឋផលការងារការដ្ឋានជារួមសម្រេចបាន ៩០%នៃគម្រោងហើយ៕

ស្ពានអាកាសក្បាលតិចណូ នឹងដាក់ឲ្យដំណើរ ការជាបណ្តោះអាសន្ន ថ្ងៃ២១ខែវិច្ឆិកា

ស្ពានអាកាសក្បាលតិចណូ នឹងដាក់ឲ្យដំណើរ ការជាបណ្តោះអាសន្ន ថ្ងៃ២១ខែវិច្ឆិកា