នគរបាលប៉ុស្តិ៍ ចតុមុខឃាត់ខ្លួន និសិ្សត២នាក់ ពីបទហិង្សា ដោយចេតនា (វាយខ្សែក្រវ៉ាត )

ភ្នំពេញ ៖ យុវជន២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ ចតុមុខនិង ជនរងគ្រោះនាំគ្នា ដេញតាមចាប់បានភ្លាមៗ ខណះដែល ពួកគេបានជិះម៉ូតូ១គ្រឿងធ្វើ សកម្មភាពយកខ្សែក្រវ៉ាត មកវាយទៅលើជនរងគ្រោះ កំពុងជិះម៉ូតូ ជាមួយមិត្តភ័ក្ត២នាក់ទៀត បណ្ដាលឲ្យរបួសបែកក្បាលខាងឆ្វេង ហើយព្យាយាមរត់គេចខ្លួន តែគេចមិនផុត ជាប់ខ្នោះដៃសមត្ថកិច្ច ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចសួនព្រឹមលែនខាងត្បូង ផ្លូវសុរាម្រិត ភូមិ២ សង្កាត់ចតុមុខ ណ្ឌដូនពេញ ។

តាមប្រភពព័ត៍មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនដៃដល់ពីរនាក់ខាងលើនេះ ទី១ឈ្មោះ លឹម ថៃឡេង ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ១៥១អឺ០ ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។ ទី២ឈ្មោះ ហន ម៉េងហៀង អាយុ២១ឆ្នាំ ជានិស្សិត ស្នាក់ផ្ទះលេខ៨៥ ផ្លូវលំ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ អ្នកទាំង២ជិះម៉ូតូ១គ្រឿងម៉ាក់ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AX៤៥៩០ ។ចំណែកឯជនរងគ្រោះឈ្មោះ សុខ ឯកមករា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ១១អឺ០ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ររបួសបែកក្បាលខាងឆ្វេង ។

ប្រភពដដែរ បានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ១គ្រឿងមានគ្នា៣នាក់ ដោយចេញពីកោះពជ្រ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនបង្កជិះម៉ូតូ១គ្រឿងគ្នា២នាក់ ប្រដាប់ដោយខ្សែក្រវ៉ាត់ដេញតាមវាយជនរងគ្រោះ បណ្ដាលឲ្យបែកក្បាលខាងឆ្វេង ហើយជនដៃដល់បានព្យាយាមបើកម៉ូតូរត់ គេខ្លួន ក៏ជនរងគ្រោះបានបើកដេញ តាមនិងស្រែកឆោឡោថាចោរៗ គាប់ជួនកម្លាំងនគរបាល មូលដ្ឋាននៅក្បែរនោះអន្តរគមន៍ដេញចាប់ក្របួចជាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ៕

នគរបាលប៉ុស្តិ៍ ចតុមុខឃាត់ខ្លួន និសិ្សត២នាក់ ពីបទហិង្សា ដោយចេតនា (វាយខ្សែក្រវ៉ាត )