ក្រសួងដែនដី គាំទ្រការដោះស្រាយ វិវាទក្នុងវិស័យ សំណង់នៅកម្ពុជា

ភ្នំពេញ៖ ដោយសន្ទុះរីកចម្រើន នៃវិស័យសំណង់ នៅកម្ពុជា មានការកើនឡើង ជាលំដាប់ ហើយវិវាទ (មជ្ឈត្តកម្ម) ក្នុងវិស័យសំណង់ ក៏កើនឡើង រវាងម្ចាស់គម្រោងសាងសង់ ជាមួយអ្នកសាងសង់ , អ្នកសាងសង់ ជាមួយ សាងសង់ ដូចគ្នានោះ ទើបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសគាំទ្រ ការដោះស្រាយ មជ្ឈត្តកម្ម ក្នុងវិស័យសំណង់នៅកម្ពុជា។

ក្នុងសិក្ខាសាលាស្តីពី “មជ្ឈត្តកម្មសម្រាប់មន្ត្រីរាជការ និងធុរកិច្ចនៅកម្ពុជា” នាភោជនីយដ្ឋានទន្លេបាសាក់២ នៅព្រឹក ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក លឹម វាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានមានប្រសាសន៍ថា ការដោះស្រាយវិវាទ តាមរយៈវេទិការមជ្ឈត្តកម្ម ជាដំណោះស្រាយមួយ ដែលមានលក្ខណៈអធ្យាក្រឹត្យទន់ភ្លន់ និងឯករាជ្យមានប្រសិទ្ធភាព និងតម្លាភាពដោយហេតុថា រាល់សេចក្តីថ្លែងការណ៍ ឯកសារ ឬព័ត៌មានដទៃទៀត ដែលភាគីវិវាទមួយផ្តល់ជូន វេទិការមជ្ឈត្តកម្មក៏ត្រូវបញ្ជូន ទៅឲ្យភាគីម្ខាងទៀត ហើយរបាយការណ៍របស់ជំនាញ ការ ឬភស្តុតាងណាមួយដែល វេទិកាមជ្ឈត្តកម្ម អាចយកជាសំអាងដើម្បីធ្វើការសម្រេច ក៏ត្រូវបញ្ជូនឲ្យភាគី វិវាទ ដែរ។  ម្យ៉ាងវិញទៀត វេទិកាមជ្ឈត្តកម្ម នឹងរក្សាបាននូវការសំងាត់ និងសន្សំសំចៃថវិកា ខុសពីការដោះស្រាយ តាមរយៈតុលាការដែលត្រូវធ្វើឡើង ជាសាធារណៈ។

លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជា ក៏គាំទ្រនូវការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានាដោយ ស្ថាប័ន ជាតិនិងអន្តរជាតិ ដូចជា សិក្ខាសាលាស្តីពីមជ្ឈត្តកម្ម សម្រាប់មន្ត្រីរាជការនិងធុរកិច្ច នៅកម្ពុជានេះ ដើម្បីពង្រឹងនិង ផ្សព្វផ្សាយ ឲ្យបានទូលាយ នូវយន្តការនៃការដោះស្រាយ វិវាទតាមរយៈមជ្ឈត្តកម្ម ពិសេសផ្តោតលើការ ដោះស្រាយ ទំនាស់ពាក់ព័ន្ធនិងវិស័យសំណង់ និងហេដ្ឋរចនាសម្ព័ន្ធនិងបទពិសោធន៍ ឲ្យបានទូលំទូលាយ” ។

លោក ANDREAU CARLEVARIS  អគ្គលេខាធិការនៃសភាពាណិជ្ជកម្ម អន្តរជាតិ (ICC)  បានថ្លែងនាឱកាស នោះដែរ ថា ដំណាងឲ្យ ICC លោកគាំទ្រយ៉ាងពេញទំហឹងក៏ដូចជាត្រៀមខ្លួន រួចជាស្រេចដើម្បីសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងរៀបចំដែនដី ក្នុងការរៀបចំសិក្ខាសាលានេះ ហើយលោកសង្ឈឹមថា កិច្ចសហ ប្រតិបត្តិការ លើកដំបូងនេះ នឹងទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ ៕

ក្រសួងដែនដី គាំទ្រការដោះស្រាយ វិវាទក្នុងវិស័យ សំណង់នៅកម្ពុជា

ក្រសួងដែនដី គាំទ្រការដោះស្រាយ វិវាទក្នុងវិស័យ សំណង់នៅកម្ពុជា

ក្រសួងដែនដី គាំទ្រការដោះស្រាយ វិវាទក្នុងវិស័យ សំណង់នៅកម្ពុជា

ក្រសួងដែនដី គាំទ្រការដោះស្រាយ វិវាទក្នុងវិស័យ សំណង់នៅកម្ពុជា