​ក្រសួង​សង្គមកិច្ច បង្ហាញ​គោលនយោបាយ វិស័យ​សុខុមាលភាព មនុស្ស​ចាស់ កម្រិត​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

: នាយកដ្ឋាន​សុខភាព​មនុស្ស​ចាស់ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា បាន​បើក​សិក្ខាសាលា ស្តី​ពីបទ​បង្ហាញ​គោលនយោបាយ​វិស័យ​សុខុមាលភាព មនុស្ស​ចាស់ កម្រិត​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​សណ្ឋាគារ​អ៊ី​ម​ភើ​រៀ​ហ្គា​ដែន កាលពី​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​សិក្ខាសាលា​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី គោលនយោបាយ​សុខភាព មនុស្ស​ចាស់ និង​សិក្សា​ស្វែងយល់ រៀបចំ​គោលនយោបាយ មនុស្ស​ចាស់​ថ្នាក់ជាតិ និង​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយមាន​ការចូលរួម​ពី​លោក តូច ចាន់នី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ស្ថាប័ន​ពាក់ព័ន្ធ មួយចំនួនទៀត​៕V​

​ក្រសួង​សង្គមកិច្ច បង្ហាញ​គោលនយោបាយ វិស័យ​សុខុមាលភាព មនុស្ស​ចាស់ កម្រិត​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​