​រកឃើញ​សព​នារី ដែល​ជនសង្ស័យ វាយ​ទម្លាក់​ទឹកស្ទឹង​សង្កែ​ហើយ​

បាត់ដំបង​: យុវតី ឆាំ ស្រីរ័ត្ន ដែល​បាត់​ខ្លួន ដោយ​ត្រូវ​ជនសង្ស័យ វាយ​ទម្លាក់​ទឹកស្ទឹង ប៉ង​រំលោភ​នោះ ត្រូវ​ក្រុមគ្រួសារ​ប្រទះឃើញ​សាកសព​ហើយ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ នៅ​ស្ទឹង​សង្កែ​ត្រើយ​ខាងលិច ចម្ងាយ​ពី​កន្លែងកើតហេតុ ១ គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែក​តាត​ន់ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​មុខសញ្ញា ដែល​ប៉ុនប៉ង​រំលោភ​នារី​ម្នាក់ រួច​វាយ​នាង​ទម្លាក់​ទឹក​នោះបាន​ហើយ  ពេល​ជននេះ បាន​លបចូល​ទៅក្នុង​ផ្ទះ ក្រោយពី​បាន​រត់គេចខ្លួន​អស់​រយៈពេល​២​ថ្ងៃ​។​

​ជនសង្ស័យ​ឈ្មោះ ចាន់ កុសល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ស្ថិតនៅ​ក្បែរ​ចំណុចកើតហេតុ​។ ជនសង្ស័យ​បាន​សារភាពថា នៅ​យប់​ថ្ងៃកើតហេតុ ខ្លួន​ពិតជា​បាន​យក​សំណាញ់​ទៅ​បង់​ត្រី​នៅ​ដងស្ទឹង​សង្កែ​មែន ហើយ​បាន​លប​ឡើងទៅ​ចាប់​នារី​វ័យក្មេង​ម្នាក់ ឈ្មោះ ឆាំ ស្រីរ័ត្ន ហៅ តេ​ម៉ូ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​នេ​ត​យ៉ង់ ដើម្បី​រំលោភ​។ ប៉ុន្តែ​ដោយមាន​ការស្រែក​ឆោឡោ ខ្លួន​ក៏បាន​ទាញ​នាង​ទៅដល់​មាត់​ស្ទឹង​សង្កែ​។ តែដោយសារ​កំហឹង ព្រោះ​នាង​បាន​ចាក់​ខ្លួន​១​កន្ត្រៃ ទើប​ខ្លួន​វាយ​នាង ហើយ​អូស​នាង​ទម្លាក់ចោល​កណ្ដាលស្ទឹង រួច​ហែល​ទៅ​ត្រើយម្ខាង​។ ក្រោយមក​ខ្លួន​ក៏បាន​ហែល​មកវិញ ដើម្បី​គេចខ្លួន​ទៅក្នុង​ចម្ការ នៅក្រោយ​ភូមិ​។​

​ចំពោះ​នារី​វ័យក្មេង​នោះ​ស្លាប់ ឬ​រស់​យ៉ាងណា​នោះ ខ្លួន​មិនដឹង​នៅឡើយ​ទេ​។ បើតាម​ការបញ្ជា​ក់រប​ស់​ក្រុមគ្រួសារ​ជនរងគ្រោះ​ថា នារី​នោះ​មិនចេះ​ហែល​ទឹក​ទេ ដូច្នេះ​បើតាម​ការសន្និដ្ឋាន នាង​ទំនងជា​ស្លាប់​បាត់ទៅហើយ​។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់ នៅផ្ទះ​បណ្ដុះ​សណ្ដែក​មួយកន្លែង ស្ថិតក្នុង​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយសារ​តែមាន​សម្រែក​ឲ្យ​ជួយ ខណៈ ដែលមាន​ជន​មិន​ស្គាល់មុខ​ម្នាក់​បាន​ទាញ​យុវតី​វ័យក្មេង​ម្នាក់​ចូលក្នុង​ទឹកស្ទឹង​សង្កែ រហូត​បាត់​ទាំងយប់​៕V​

​រកឃើញ​សព​នារី ដែល​ជនសង្ស័យ វាយ​ទម្លាក់​ទឹកស្ទឹង​សង្កែ​ហើយ​

​រកឃើញ​សព​នារី ដែល​ជនសង្ស័យ វាយ​ទម្លាក់​ទឹកស្ទឹង​សង្កែ​ហើយ​

​រកឃើញ​សព​នារី ដែល​ជនសង្ស័យ វាយ​ទម្លាក់​ទឹកស្ទឹង​សង្កែ​ហើយ​