ប្រធានាធិបតី និងប្រមុខកងទ័ពមីយ៉ាន់ម៉ា សាទរព្រមគ្នា​ចំពោះជ័យជន្នះលោកស្រី អ៊ុងសាន ស៊ូជី

យ៉ាំងហ្គោន៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន និងប្រមុខកងទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing បានសាទរ​ចំពោះ​ជ័យជម្នះដ៏មហិមារបស់គណបក្សសម្ព័ន្ធជាតិដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែលមាន​លោកស្រី អ៊ុងសាន ស៊ូជី ជាប្រធាន។

យោងតាមការចុះផ្សាយរបស់ Channel News Asia បានឲ្យដឹងថា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន ក្រៅពីសាទរហើយនោះ លោក​នៅបានសន្យាប្រគល់អំណាចឲ្យប្រសិនបើគណៈកម្មការរៀបចំការបោះឆ្នោតប្រកាសលទ្ធផល​ជាផ្លូវការ។

«ក្នុងនាមជារដ្ឋាភិបាល យើងនឹងគោរព ហើយប្រតិបត្តិតាមលទ្ធផលនៃការបោះឆ្នោត និងធ្វើការផ្ទេរអំណាចដោយសន្តិវិធី»។ នេះ​ជាសំដីរបស់លោក ថេន សេន។ ចំណែកលោក លោក Min Aung Hlaing ប្រមុខកងទ័ពមីយ៉ាន់ម៉ា ដែលបានគ្រប់គ្រងប្រទេសជាង​ពាក់​កណ្ដាលសតវត្ស និងជាអ្នកប្រើកណ្ដាប់ដៃដែក ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ក៏បាន​ថ្លែង​​អបងរសាទរ​ចំពោះជ័យជំនះរបស់គណបក្សប្រឆាំង ដែលមានលោកស្រី អ៊ុងសាន ស៊ូជី ជាមេដឹកនាំ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​អបអរសាទរ​ទៅលើរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែល​រៀបចំការបោះឆ្នោតឡើង​ដោយមានភាព «សេរី ត្រឹមត្រូវ​ និងតម្លាភាព»៕
ប្រធានាធិបតី និងប្រមុខកងទ័ពមីយ៉ាន់ម៉ា សាទរព្រមគ្នា​ចំពោះជ័យជន្នះលោកស្រី អ៊ុងសាន ស៊ូជី

Like this:

Like Loading...