ពាណិជ្ជកម្ម​តាម​អីុន​ធើ​រ​ណេ​ត​កំពុង​ជំរុញ​ចំណូល​ដល់​កសិករ​ចិន

ប្រទេស​ចិន ៖ លោក Huo Liang រក​ចំណូល​បាន​ប្រមាណ​ជា​១៥៨​ដុល្លារ​ក្នុង​មួយ​ខែ​តាម​រយៈ​ការ​លក់​ស្រូវ​តាម​បណ្តាញ​អីុធើ​រ​ណេ​ត ហើយ​ក្នុង​នោះ​អាហារ​បំប៉ន​គឺ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ជនជាតិ​ចិន ។

ប្រាក់​ចំណូល​របស់​លោក​គឺ​អាច​កត់សម្គាល់​បាន​ចំពោះ​គ្រួសារ​ដែល​ជួប​គុណវិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្រុង​Tongyu ភាគ​ឦសាន​ខេត្ត Jilin ប្រទេស​ចិន ។
នៅ​ក្នុង​ក្រុង​នោះ ផលិតផល​កសិកម្ម​ជិត​មួយ​ភាគ​បី​រាប់​បញ្ចូល​ស្រូវ​គឺ​ត្រូវ​បាន​ដាក់​លក់​តាម​បណ្តាញ​អីុ​ធើ​រ​ណេ​ត ។

លោក Sun Hongjun លេខាធិការ​គណៈកម្មការ​បក្ស​ក្រុង​បាន​ថ្លែង​ថា ដើម្បី​ជួយ​សម្រាល ឬ​កាត់​បន្ថយ​ភាព​ក្រីក្រ​មួយ​កម្រិត​ទៀត រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​និង​ដឹក​ជញ្ជូន​ក្នុង​តំបន់​ទី​ជនបទ ។

នេះ​មាន​ន័យ​ថា ការ​ផ្តល់​នូវ​សេវា​ព័ត៌មាន​ឲ្យ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ដើម្បី​ជួយ​ដល់​កសិករ​នៅ​ក្នុង​ការ​ដំណើរការ​គេហទំព័រ ។

ក្រុង Tongyu គឺជា​ផ្នែក​មួយ​នៃ​ផែនការអភិវឌ្ឍន៍​ពាណិជ្ជកម្ម​តាម​អន​ឡាញ​ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​និង​ក្រសួងពាណិជ្ជកម្ម​ជាង​២០០​ក្រុង​នៅ​ទូ​ទាំង​ប្រទេស​។

ចំណែក​ក្រុមប្រឹក្សារដ្ឋ​បាន​បង្ហាញ​នូវ​គោលការណ៍​ខែ​មុន​ដើម្បី​កែប្រែ​ថ្មី​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដឹក​ជញ្ជូន​ក្នុង​តំបន់​ជនបទ ។ មូលនិធិ​រដ្ឋាភិបាល​កណ្តាល​ជា​ច្រើន​ក៏​ដូច​ជា​ការ​វិនិយោគ​ពី​រដ្ឋាភិបាល​ក្នុងស្រុក និង​អង្គការ​សង្គម​នានា​នឹង​ផ្តល់​នូវ​ប្រាក់​វិ​ភោជន៍​ចំពោះ​គម្រោង​នេះ ។

រដ្ឋាភិបាល​គ្រោង​នឹង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​១៤០​ប៊ី​លាន​យន់​នៅ​ឆ្នាំ​២០២០​ដើម្បី​ផ្តល់​នូវ​ប្រតិបត្តិការ​អុ​ី​ន​ធើ​រ​ណេ​ត​យ៉ាងតិច​៥០.០០០​ភូមិ ។ 
នៅ​ពេល​នោះ​ប្រមាណ​ជា​៩៨%​នៃ​តំបន់​ជនបទ​របស់​ប្រទេស​ចិន​នឹង​ត្រូវ​បាន​ត​ភ្ជាប់​អីុ​ន​ធើ​រ​ណេ​ត​ប្រើប្រាស់​បាន ។
សេចក្តីសម្រេច​រួម​ជាមួយនឹង​ទិស​ដៅ​ផ្សេង​ទៀត​នា​ឆ្នាំ​២០២០​របស់​ចិន នឹង​ជួយ​ដល់​ពលរដ្ឋ​នៅ​ទី​ជនបទ​៧០​លាន​នាក់​ចាក​ផុត​ពី​ភាព​ក្រីក្រ​។

កាលពី​ដំណាច់ឆ្នាំ​២០១៤​កន្លង​មកនេះ ប្រទេស​ចិន​នៅ​តែ​មាន​ប្រជាជន​ចំនួន​៧០,១៧​លាន​នាក់​រស់នៅ​តំបន់​ជនបទ​ក្រោម​ខ្សែបន្ទាត់​ភាព​ក្រីក្រ​ដដែល​គឺ​ចំណូល​ប្រចាំឆ្នាំ​ចំនួន​២៣០០​យន់ ។

លោក Qu Tianjun មន្ត្រី​ការិយាល័យ​អភិវឌ្ឍន៍ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ក្រុមប្រឹក្សារដ្ឋ​បាន​ថ្លែង​ថា រដ្ឋាភិបាល​តាម​បណ្តា​ខេត្ត​ជា​ច្រើន​ដូច​ជា សាន​តុង និង​កាន​ស៊ូ បាន​ប្រកាស​ពី​គោលនយោបាយ​នៅ​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​តាម​បណ្តាញ​អីុធើ​រ​ណេ​ត ។

ការ​ធ្វើ​កសិកម្ម​ក្នុង​ប្រទេស​ចិន​បាន​និង​កំពុង​កើនឡើង​ក្នុងអំឡុងពេល​៣​ទសវត្សរ៍​មុន​នេះ ។​ក្នុង​នោះ​ទិន្នផល​ធញ្ញជាតិ​រដូវក្តៅ​សម្រេច​បាន​ចំនួន​១៤១,០៧​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​នេះ​បន្ទាប់​ពី​កើនឡើង​១១​ខែ​ជាប់​ៗ​គ្នា ។

បើ​ទោះជា​ការ​ប្រមូល​ផល​បាន​ល្អ​ប្រសើរ ក៏​មិន​អំណោយផល​ដល់​ផ្នែក​លក់​ដែរ ហើយ​ការ​រួញ​ខ្លី​នៃ​ប្រជាជន​មានការ​ងារ​ធ្វើ​និង​កង្វះខាត​នៃ​ដំណើរការ​ផ្តល់​ឥណទាន​ក៏​បាន​និង​កំពុង​រឹតត្បិត​ដល់​ការ​រក​ចំណូល​របស់​កសិករ​ដែរ និង​ថែម​ទាំង​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​ជនបទ​ទៀត​ផង ។

ក្នុង​អំឡុង​ឆ្នាំ​២០១៤ ចំណូល​ក្នុង​មនុស្ស​ម្នាក់​នៅ​តំបន់​ជនបទ​បាន​កើនឡើង​៩,២%​ក្នុង​អត្រា​ប្រចាំឆ្នាំ​១០.៤៨៩​យន់​តិច​ជាង​ពាក់កណ្តាល​នៃ​កម្លាំង​ពលកម្ម​នៅ​តំបន់​ទី​ប្រជុំ​ជន​ឬ​ទីក្រុង ។

អីុ​ធើ​រ​ណេ​ត ជា​ពិសេស​បណ្តាញ​ចល័ត​បាន​ផ្តល់​ឲ្យ​វិស័យ​កសិកម្ម​ជាមួយនឹង​កំណែទម្រង់​ថ្មី​មួយ ។ ចំពោះ​កសិករ​ទាំងឡាយ​ណា​ដែល​អាច​មាន​សមត្ថភាព​ធ្វើ​ពាណិជ្ជកម្ម​តាម​បណ្តាញ​អន​ឡាញ​នឹង​លក់​ចេញ​ផលិតផល​របស់​ពួក​គាត់​បាន​ឆាប់រហ័ស ។

នៅ​ដំណាច់ខែ​មិថុនា​កន្លង​មកនេះ ប្រទេស​ចិន​មាន​អ្នក​ប្រើប្រាស់​អុ​ី​ធើ​រ​ណេ​ត​ចំនួន​៦៦៨​លាន​នាក់​ឬ​ស្មើនឹង​៤៨,៨%​នៃ​អត្រា​ប្រជា​ជាន​ចិន ។ កាលពី​ឆ្នាំទៅ បរិមាណ​នៃ​ការ​ជួញដូរ​លើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​បាន​កើនឡើង​៥៩,៤%​ឬ​ស្មើនឹង​១៦,៣៩​ទ្រី​លាន​យន់ ដែល​សម្រេច​បាន​ជិត​ស្មើនឹង​ទិស​ដៅ​១៨​ទ្រី​លាន​យន់​នៅ​ឆ្នាំ​២០១៥​របស់​ចិន ។

ក្នុង​ខែកក្កដា ក្រុមប្រឹក្សារដ្ឋ​បាន​បង្ហាញ​នូវ​គម្រោង​សកម្ម Internet Plus ដើម្បី​ធ្វើ​សមាហរណកម្ម​លើ​វិស័យ​អន​ឡាញ​ជាមួយនឹង​ពាណិជ្ជកម្ម ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ឆ្លាត​វៃ និង​មាន​ប្រសិទ្ធភាព​ថែម​ទៀត ក្នុង​នោះ​ឧស្សាហកម្ម​ផលិតកម្ម កសិកម្ម គឺ​ស្ថិត​នៅ​ក្នុង​លំដាប់​កំពូល​ក្នុង​បញ្ជី ៕