​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៣​នាក់ របួសធ្ងន់​ស្រាល​៨​នាក់​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៧​លើក​យប់​០៤​លើក​,​បណ្តាលអោយ​មនុស្ស​ស្លាប់​៣​នាក់​(​ប្រុស​)​អ្នករបួសធ្ងន់​៤​នាក់ (​ប្រុស​),​របួសស្រាល​៤​នាក់​(​ប្រុស​)​។ 

​    ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៦​គ្រឿង​, រថយន្ត​ធុន​តូច ៦​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង ។ មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ២​លើក​, បត់​គ្រោះថ្នាក់ ២​លើក​, ស្រវឹង ១​លើក​, មិន​គោរព​សិទ្ធ ១​លើក​,​ប្រជែង​គ្រោះថ្នាក់​១​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​៧​នាក់​(​យប់​៤​នាក់​)​។ 

​    ​រថយន្ត ពិន័យ​សរុប​ចំនួន ១,៧៨៥​គ្រឿង (​រថយន្ត​ធំ ៩៤២​គ្រឿង​) ស្មើ​និង​១,៨០៦​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ១,១០៩​គ្រឿង ស្មើនឹង ១,១១២​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៦៧៦​គ្រឿង ស្មើនឹង ៦៩៤​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,៥០៣​គ្រឿង ៕

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៣​នាក់ របួសធ្ងន់​ស្រាល​៨​នាក់​