សាកលវិទ្យាល័យអាស៊ីអឺរ៉ុប រកបានមេដាយ ៥គ្រឿងច្រើនជាងគេ ក្នុងថ្ងៃបើកឆាក

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការ បច្ចេកទេស ជាមួយសហព័ន្ធអត្តពលកម្មកម្ពុជាបានរៀបចំ និង បង្កើតព្រឹត្តិការណ៍ថ្មីមួយ ដែលមានរហសនាមថា “ការប្រកួតកីឡាអត្តពលកម្មកីឡា ដើម្បីទាំងអស់គ្នា” ជាលើកដំបូង នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះនៅពហុកីឡដ្ឋានជាតិ ក្នុងទីលានបាល់ទាត់ ។

ក្នុងការប្រកួតថ្ងៃបើកឆាក ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រកបានមេដាយ ៥គ្រឿង ក្នុងនោះមេដាយមាស២គ្រឿង និងមេដាយសំរិទ្ធ ៣គ្រឿងមុខគេ ។

លោក ពៅ ហុក អ្នកគ្រប់គ្រងកីឡាសាកលវិទ្យាល័យអាស៊ីអឺរុប បាននិយាយថា សម្រាប់ការប្រកួតកីឡាអត្តពលកម្ម កីឡា ដើម្បីទាំងអស់គ្នា ខាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបសង្ឃឹមទទួលបានមេដាយច្រើនជាងក្រុមឯទៀត ជាពិសេស នោះ គឺមេដាយមាសតែម្តង ព្រោះនៅថ្ងៃដំបូងនេះ ក្រុមរបស់លោករកបានមេដាយ៥គ្រឿងទៅហើយ ក្នុងនោះមេដាយ មាស២គ្រឿង និងមេដាយ៣គ្រឿងមុខគេ ។

លទ្ធផលវិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រនារី៖ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី ហេង ម៉ីជូ មកពីសាកល វិទ្យាល័យអាស៊ីអឺរ៉ុប លេខ២ កីឡាការិនី សុខ ចាន់រឿន មកពីខេត្តតាកែវ លេខ៣ កីឡាការិនី ម៉ី ស្រីមាស មកពីខេត្ត កណ្តាល ។ វិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្របុរស៖ ចំណាត់ថ្នាក់លេខ១ កីឡាករ គៀង សាម៉ន មកពីក្រសួង ការពារ ជាតិ លេខ២ កីឡាករ ឈុន ប៊ុនថន មកពីក្លឹបរិទ្ធិសែន និងលេខ៣ បានទៅលើកីឡាករ ម៉ា វីរ៉ូ មកពីសាកលវិទ្យា ល័យអាស៊ីអឺរ៉ុប ។

វិញ្ញាសាចោលដុំដែកបុរស៖ ចំណាត់ថ្នាក់លេខ១ កីឡាករ ហេង វុទ្ធី មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លេខ២ កីឡាករ ស៊ឹម សាមឌី មកពីខេត្តកំពត លេខ៣ កីឡាករ ផន ពន្លក មកពីវិទ្យាស្ថានជាតិ អ.យ.ក ។ វិញ្ញាសាចោលដុំដែកនារី៖ លេខ១ កីឡាការិនី ធឿន មារ៉ានាជ មកពីក្រសួងការពារជាតិ លេខ២ កីឡាការិនី ពេជ្រ ជំនោរ មកពីខេត្តពោធិ៍សាត់ លេខ៣ កីឡាការិនី ឃឹម សុធធារុត មកពីសាលាអន្តរទ្វីប ។

វិញ្ញាសាបណ្តាក់៣ជំហាននារី៖ លេខ១ កីឡាការិនី ខាត់ រស្មី មកពីខេត្តកំពង់ធំ លេខ២ កីឡាការិនី ប្លុង ពេជ្រអក្ខរា មកពីខេត្តកណ្តាល លេខ៣ បានទៅលើកីឡាការិនី គឺន សុគន្ធា មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ។ វិញ្ញាសាបណ្តាក់ ៣ជំហានបុរស៖ លេខ១ កីឡាករ យាំ ភារិន មកពីក្រសួងការពារជាតិ លេខ២ បានទៅលើកីឡាករ ឆយ ឆែម មកពី ខេត្តសៀមរាប និងលេខ៣ បានទៅកីឡាករ ពុំ មករា មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ៕
  

សាកលវិទ្យាល័យអាស៊ីអឺរ៉ុប រកបានមេដាយ ៥គ្រឿងច្រើនជាងគេ ក្នុងថ្ងៃបើកឆាក

សាកលវិទ្យាល័យអាស៊ីអឺរ៉ុប រកបានមេដាយ ៥គ្រឿងច្រើនជាងគេ ក្នុងថ្ងៃបើកឆាក

សាកលវិទ្យាល័យអាស៊ីអឺរ៉ុប រកបានមេដាយ ៥គ្រឿងច្រើនជាងគេ ក្នុងថ្ងៃបើកឆាក

សាកលវិទ្យាល័យអាស៊ីអឺរ៉ុប រកបានមេដាយ ៥គ្រឿងច្រើនជាងគេ ក្នុងថ្ងៃបើកឆាក