តារា​ហូលីវូដ​​ម្នាក់ ត្រូវ​គេ​ដឹង​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​និង​ចម្លង​ទៅ​​តារា​ស្រី​​ជា​ច្រើន​ទៀត

តារា​ហូលីវូដ​​ម្នាក់ ត្រូវ​គេ​ដឹង​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​និង​ចម្លង​ទៅ​​តារា​ស្រី​​ជា​ច្រើន​ទៀត

ព័ត៌មាន​លំអិត​ពី​តារា​រូប​នេះ​នៅ​តែ​មិន​ទាន់​បាន​បង្ហាញ​​នៅ​ឡើយ​ទេ តែ​នៅ​ពេល​ខាង​មុខ​គ្រប់​អាថ៌កំបាំង​ទាំង​អស់​នៅ​ត្រូវ​លាត​ត្រដាង។

 

តារា​ហូលីវូដ​​ម្នាក់ ត្រូវ​គេ​ដឹង​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​និង​ចម្លង​ទៅ​​តារា​ស្រី​​ជា​ច្រើន​ទៀត


តារា​សម្ដែង​អាមេរិក​​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ត្រូវ​បាន​បាន​គេដឹង​ថា​មាន​ផ្ទុក​មេរោគ HIV។ លោក​មិន​បញ្ចេញ​​​អត្តសញ្ញាណ​​ពិត​ដោយ​ភ័យ​ខ្លាច​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​តារា​ស្រី​ជា​ច្រើន​រាប់​មិន​អស់​​ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជា​មួយ​ខ្លួន។

 

តារា​សម្ដែង​រូប​នេះ​បាន​កើត​ទុក្ខ​ជា​ទម្ងន់​បន្ទាប់​ពី​វេជ្ជបណ្ឌិត​ប្រាប់​លោក​ថា​ លោក​បាន​ឆ្លង​មេរោគ​នេះ យ៉ាងហោចណាស់​តាំង​ពី ២ ឆ្នាំ​មុន​មក​ម្ល៉េះ។ ហើយ​លោក​ខ្លួន​ឯង​ក៏​ទទួល​ស្គាល់​ដែរ​ថា​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ដែល​អាច​ចម្លង​មេរោគ​ទៅ​​កាន់​អ្នក​ដទៃ។

 

មេធាវី​ទាំង​ឡាយ​របស់​តារា​សម្ដែង​ប្រុស​នេះ​ក៏​កំពុង​ប្រឈម​មុខ​ទៅ​នឹង​ការ​គំរាម​កំហែង​ពី​អតីត​មិត្ត​ស្រី​របស់​តារា​រូប​នេះ​ដែល​ក្នុង​នោះ​មាន​អ្នក​ល្បី​ឈ្មោះ​ជា​ច្រើន​។ ប្រភព​មួយ​បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​សារ​​ព័ត៌មាន RadarOnline ថា៖ “វា​ពិត​ជា​គួរ​ឲ្យ​រអើម​ខ្លាំង​ណាស់​ដែល​បុគ្គល​ម្នាក់​ដឹង​ថា​ខ្លួន​ឯង​កើត​អេដស៍​ហើយ​នៅ​តែ​រួម​ភេទ​ជា​មួយ​អ្នក​ផ្សេង​ទៀត”។

 

មិត្តភ័ក្ដិ​ទាំង​ឡាយ​​របស់​តារា​សម្ដែង​នេះ​បាន​ដាស់​តឿន​លោក​ឲ្យ​ប្រកាស​រឿង​នេះ​ជា​សាធារណៈ​ដើម្បី​ប្រាប់​ឲ្យ​អ្នក​ដែល​លោក​ធ្លាប់​បាន​រួមរ័ក​ជាមួយ​បាន​ទប់​ស្កាត់​​នឹង​ជំងឺ​នេះ​បាន​ទាន់​ពេល​វេលា ៕

 

តារា​ហូលីវូដ​​ម្នាក់ ត្រូវ​គេ​ដឹង​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​និង​ចម្លង​ទៅ​​តារា​ស្រី​​ជា​ច្រើន​ទៀត

 

ចុចអាន៖តារា​កំប្លែង​ Eddie Murphy នឹង​​ទទួល​បាន​កូន​ទី​៩​ជាមួយ​មិត្ត​ស្រី​ក្មេង​

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail