លោក អេង ឆៃអ៊ាង៖អ្នកនយោបាយមិនគួរ​ប្រើសារវាយប្រហារ​​ដែល​ធ្វើ​ឲ្យ​សីលធម៌​សង្គម​ធ្លាក់ចុះ​ឡើយ

រូបភាពពីហ្វេសប៊ុកលោក អេង ឆៃអ៊ាងមន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់ថា ភាសា​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើ​វាយប្រហា​លើ​លោក សម រង្ស៊ី នេះ​គឺជា​ភាសា​ដែល​មិនគួរ​ប្រើ ព្រោះ​ភាសា​បែបនេះ​គឺ​ធ្វើ​ឲ្យ​សុជីវធម៌ និង​សីលធម៌ ក្នុងសង្គម​ខ្មែរ​ចុះ​ទាប។លោក​ថា លោក ហ៊ុន សែន គួរតែ​លើកយក​សារ​វាយប្រហារ​ដោយមាន​សីលធម៌ និង​សមរម្យ ដើម្បី​យកមក​ប្រកួត​គ្នា​ក្នុង​ឆាកនយោបាយ។លោកយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកខ្លួនថា​លោក សម រង្ស៊ី មិនអាច​ប្រៀប​ជាមួយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បានឡើយ ព្រោះ «ឯកឧត្តម​នៅតែមាន​ឈ្មោះថា​ជា​កូន​អា​ក្បត់ជាតិ»។

ត្រង់ចំណុច​នេះ​លោក អេង ឆៃអ៊ាង បន្ថែមថា សីលធម៌​នៅក្នុង​សង្គម​ខ្មែរ​ធ្លាក់ចុះ​គឺ​បណ្ដា​មកពី​មេដឹកនាំ អ្នកមានអំណាច ហើយ​បើ​អ្នកដឹកនាំ​នៅតែ​ប្រើប្រាស់​ពាក្យ​មិនគួរ​ស្ដាប់​នោះ គឺជា​ការដឹកនាំ​មួយ​ដែល​ធ្វើ​ឲ្យ​សីលធម៌​ធ្លាក់ចុះ​ដែរ។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ មន្ត្រីជាន់ខ្ពស់​រូបនេះ​លើកឡើងថា៖«ខ្ញុំ​ក៏​សោកស្ដាយ​ដែរ​ដែល​អ្នកនយោបាយ​ខ្មែរ​មិនមាន​ភាពចាស់ទុំ​នយោបាយ ចូលចិត្ត​ប្រើ​ភាសា​ខ្លះ​មិន​សម​នឹង​ប្រើ។អ្នកដឹកនាំ​ប្រទេស​ភាសា​ណា​មិន​គួរប្រើ មិនគួរ​យក​ប្រើ​ទេ មិនល្អ​ទេ។វា​ធ្វើ​ឲ្យ​តម្លៃ​សីលធម៌​សង្គម​ចុះ​ទាប។ដូច​យើង​ឃើញ​សីលធម៌​កូន​ខ្មែរ​ចុះ​ទាប មិនមែនជា​កំហុស​របស់​ពលរដ្ឋ​ខ្មែរ​ទេ គឺមាន​ការចូលរួម​ពី​អ្នកដឹកនាំ​ដែរ។បើ​ចង់​លើក​តម្លៃ​សីលធម៌​សង្គម​ឡើងវិញ ទាល់តែ​អ្នកនយោបាយ​ប្រើប្រាស់​ភាសា​ថ្លៃថ្នូ ភាសា​សមរម្យ»។

ជាមួយនឹង​សំណេរ​ដ៏​វែង អមដោយ​រូបភាព​ដែលមាន​ការប្រៀបធៀប​គ្នា​រវាង​លោក សម រង្ស៊ី និង​លោកស្រី អ៊ុង​សាន ស៊ូ​ជី លោកនាយក​រដ្ឋមន្ត្រី បានសរសេរថា ជ័យជម្នះ​បក្សប្រឆាំង​នៅ​មី​យ៉ាន់​ម៉ា នាំ​ឲ្យ​មេ​ប្រឆាំង​នៅ​កម្ពុជា បើក​ការវាយប្រហារ​ទៅលើ​ខ្លួន​ដោយបាន​បំផ្លាញ​សារជាថ្មី​នូវ​វប្បធម៌​សន្ទនា​ដែល​ទើបបាន​នឹង​កំពុង​ជួសជុល។

លោក ហ៊ុន សែន បាន​លើកឡើងថា លោក សម រង្ស៊ី និង​លោកស្រី អ៊ុន​សាន ស៊ូ​ជី ដូចជា​ស្លឹក​ដែល​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ ប៉ុន្តែ​ត្រង់​មួយ​ជា​កូន​ក្បត់ជាតិ។ លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «បើ​ពុំមាន​ការធ្វើ​និតិ​សម្បទា​ណាមួយ​ទេ ឯកឧត្តម​នៅតែមាន​ឈ្មោះថា​ជា​កូន​អា​ក្បត់ជាតិ។ ពាក្យ​អា​ក្បត់ជាតិ​មិនមែនជា​ពាក្យ​ខ្ញុំ​ដាក់​ទេ តែ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម​របស់ សម្តេចព្រះ នរោត្តម សីហនុ ជា​អ្នក​ប្រសិទ្ធ​នាម​ឲ្យ។ ឯកឧត្តម​ហៅ​ខ្ញុំ​ជាម​នុស្ស​ផ្តាច់ការកប់ៗមាត់ ថ្ងៃនេះ​ខ្ញុំ​ហៅ​ឯកឧត្តម​ថា​កូន​អា​ក្បត់ជាតិ»៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​