លោក ស ខេង ថា​ប្រធាន​មន្ទីរ​ខេត្ត​មួយ​ចំនួន​មិន​គោរព​តាម​អភិបាល​ខេត្ត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា ប្រធាន​មន្ទីរ​ខេត្ត​មួយ​ចំនួន មិន​បាន​គោរព​តាម​អភិបាល​ខេត្ត​នោះ​ទេ ដោយ​ពួកគេ​ចាត់​ទុក​អភិបាល​ខេត្ត ត្រឹម​ជា​ប្រធាន​មន្ទីរ​របស់​ក្រសួង​មហាផ្ទៃ​តែ​ប៉ុណ្ណោះ។

លោក ស ខេង ថ្លែង​ក្នុង​កម្មវិធី​ជួប​ជាមួយ​សិស្ស​សាលា​ភូមិន្ទ​រដ្ឋបាល នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា បាន​ក្រើន​ រំឭក​ថា អភិបាល​ខេត្ត​អាច​ពិនិត្យ និង​បញ្ជា​លើ​គ្រប់​មន្ទីរ​ទាំងអស់​ដែល​ចំណុះ​ក្នុង​ខេត្ត​នីមួយៗ៖ «តាមពិត​ប្រធាន​មន្ទីរ​ទាំងអស់​នោះ​ដឹង តែ​បែរ​ជា​ធ្វើ​មិន​ដឹង ហើយ​ថា​ឲ្យ​ចំៗ​តែ​ម្ដង​គឺ​មន្ទីរ​កសិកម្ម»

លោក ស ខេង បញ្ជាក់​ថា ប្រធានមន្ទីរ​កសិកម្ម​ទាំងនោះ ស្ដាប់​តែ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​របស់​ខ្លួន។

មន្ទីរ​កសិកម្ម​ខេត្ត​មាន​៣​រដ្ឋបាល​ផ្សេងៗ​គ្នា​គឺ រដ្ឋបាល​ព្រៃឈើ រដ្ឋបាល​កសិកម្ម និង​រដ្ឋបាល​ជលផល។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។