Facebook​ បញ្ចេញ​កម្មវិធី​ថ្មី​​មួយ​ទៀត​ មាន​ព្រឹត្តិការណ៍​អ្វី​វា​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​ ទោះ​ទូរសព្ទ​ Lock Screen


Facebook​ បញ្ចេញ​កម្មវិធី​ថ្មី​​មួយ​ទៀត​ មាន​ព្រឹត្តិការណ៍​អ្វី​វា​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​ ទោះ​ទូរសព្ទ​ Lock Screen

Facebook ​បាន​បញ្ចេញ​កម្មវិធី​ថ្មី​របស់​ខ្លួន​មាន​ឈ្មោះ​ថា ​Notify​ ដែល​នឹង​បង្ហាញ​ព័ត៌មាន​ឲ្យ​អ្នក​ដឹង​ភ្លាម​ៗ​បើ​មាន​អ្វី​កើត​ឡើង​ នៅ​លើ​ទូរសព្ទ​របស់​អ្នក​ បើ​ទោះ​បី​ទូរសព្ទ​នោះ​កំពុង​ស្ថិត​ក្នុង​ Lock Screen ​ក៏​ដោយ។

 

Facebook​ បញ្ចេញ​កម្មវិធី​ថ្មី​​មួយ​ទៀត​ មាន​ព្រឹត្តិការណ៍​អ្វី​វា​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​ ទោះ​ទូរសព្ទ​ Lock Screen

 

Facebook​ បាន​បង្ហាញ​ថា​ Notify នឹង​បង្ហាញ​អ្នក​ត្រឹម​​ចំណង​ជើង​នៃ​ព័ត៌មាន​តែ​​ប៉ុណ្ណោះ​ ចំណែក​ឯ​ព័ត៌មាន​លម្អិត​ អ្នក​ត្រូវ​ចុច​តាម​តំណ​ភ្ជាប់​ចូល​ទៅ​មើល​ប្រភព​ដើម​តែ​ម្ដង។ Facebook​ ក៏​បា​ន​បញ្ជាក់​ថា​ Notify ​មិន​មែន​ជា​កម្មវិធី​អាន​ព័ត៌មាន​នោះ​ទេ​ ព្រោះ​លោក​អ្នក​អាច​នឹង​ទទួល​បាន​នូវ​បទ​ចម្រៀង, វីដេអូ​ និង​ជម្រើស​នានា​ផ្សេង​​ទៀត។

 

មាន​សំណួរ​ជា​ច្រើន​បាន​ចោទ​សួរ​ថា ​ហេតុ​អ្វី​បាន​ជា ​Facebook ​បង្កើត​កម្ម​វិធី​នេះ​​ ខណៈ​ Facebook ​មាន​អ្នក​ប្រើ​ប្រាស់​ប្រមាណ ​១.​៥​ពាន់​លាន​នាក់​ជា​រៀងរាល់​ខែ​ទៅ​ហើយ។

 

យោង​តាម​លោក​ Michael ​Cerda ​នាយក​ផ្នែក​ផលិត​របស់​ Facebook​ បាន​ឲ្យ​ដឹង​ថា ​ការ​ជូន​ដំណឹង​តាម​ទូរសព្ទ​គឺ​​​ដាច់​​ដោយ​​ឡែក​ពី​ Facebook។

 

Cerda ​បាន​ប្រាប់​ថា៖ “អ្នក​អាន​មាន​វិធី​សាស្ត្រ​ផ្សេង​ៗ​ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន។ ការ​ Search ​រក​មើល​ព័ត៌មាន​គឺ​ជា​រឿង​មួយ​ តែ​ព័ត៌មាន​ដែល​បង្ហាញ​តាម​បណ្ដាញ​សង្គម​គឺ​ជា​រឿង​មួយ​ផ្សេង”។ Facebook​ មាន​ដៃ​គូរ​ជាង​៧០ ​សម្រាប់​ធ្វើ​កា​រ​ផ្ដល់​ព័ត៌មាន​មក​​ឲ្យ ​Notify។

 

Notify​ បើក​ដំណើរ​ការ​កាល​ពី​ថ្ងៃ​ពុធ​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​បច្ចុប្បន្ន​មាន​តែ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ ​iOS​ សិន។ ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក៕

 

Facebook​ បញ្ចេញ​កម្មវិធី​ថ្មី​​មួយ​ទៀត​ មាន​ព្រឹត្តិការណ៍​អ្វី​វា​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​ ទោះ​ទូរសព្ទ​ Lock Screen

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ recode

នាំមកជូនដោយ

Facebook​ បញ្ចេញ​កម្មវិធី​ថ្មី​​មួយ​ទៀត​ មាន​ព្រឹត្តិការណ៍​អ្វី​វា​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​ ទោះ​ទូរសព្ទ​ Lock Screen