បង្ក្រាបបាន​រថយន្ត​ស៊េរី​ទំនើប​៦​គ្រឿង​និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់​

ក្រចេះ: ក្នុង​ប្រតិបត្តិ​ការដែល​បានធ្វើ​ឡើង​យ៉ាង​ក្តៅគគុក របស់​កងកម្លាំង​នគរ បាល​ដឹកនាំដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត​ស្នងការ​នគរបាល​ខេត្ត​​ក្រចេះ សហការ​ជាមួយ​នគរបាល​ខេត្តកណ្តាល​ក្រោម​ការសម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ខេត្ត នៅថ្ងៃទី​១១​ខែវិច្ឆិកា​បានធ្វើ​ការចាប់​បង្ក្រាបបាន​រថយន្ត​ស៊េរី​ទំនើប​ចំនួន ៦​គ្រឿង​និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់ ជា​មុខសញ្ញា​ពាក់​ព័​ន្ឋ​និង​ចោរកម្ម​លួច​ឡាន​។​

​រថយន្ត​ទាំង​៦​គ្រឿង​នេះ គឺ​សុ​ទ្ឋ​សឹង​ជា​រថយន្ត​ដែល​ជន​ទាំងពីរ​នាក់​នេះ​និង​បក្សពួកបានធ្វើ​សកម្មភាព​លួច​ពី​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​យកមក​លក់​​បន្ត​នៅ​ខេត្តក្រចេះ​។​

​បន្ទាប់ពី​មាន​ការចាប់​បង្ក្រាប រថយន្ត​ទាំង​៦​គ្រឿង ព្រមទាំង​ជនសង្ស័យ​ទាំងពីរ​នាក់ត្រូវបាន​ប្រគល់​ឲ្យ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តកណ្តាល​ដើម្បី​ចាត់ចែង​​បន្ត​តាម​និតិ​វិធី ។

​លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជាម្ចាស់​រថយន្ត​ដែល​រងគ្រោះ​ដោយ​អំពើរ​លួច​សូម​ទៅ​ពិន​ត្យ​លើ​ភិនភាគ​​រថយន្ត​របស់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​៕​