ប្រគុំ​តន្ត្រី​រំលឹក​ព្រះរាជ​និពន្ធ​សម្តេចព្រះ​បរម​រត​កោដ្ឋ អ្វីដែល​កូន​ខ្មែរ​បំភ្លេច​មិនបាន គឺ​បទ លា​ហើយ​កម្ពុជា​

ភ្នំពេញ: មន្ទីរ​វប្បធម៌ វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ប្រគុំ​តន្ត្រី​រំលឹក​ព្រះរាជ​និពន្ធ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម រតន​កោដ្ឋ បាន​ធ្វើឡើង​គម្រប់​ខួប​លើក​ទី​៣ ដើម្បី​ឲ្យ​យុវជន​ខ្មែរ​ចងចាំ​នូវ​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះអង្គ ក្នុង​វិស័យ​វប្បធម៌​និង​សិល្បៈ​នេះ បន្ទាប់ពី​ទ្រង់​យាង​ចូល​ព្រះ​ទិវង្គត កាលពី​រំលងអធ្រាត្រ ថ្ងៃទី​១៥​តុលា​ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ ៩០​ព្រះវស្សា​ដោយ​ព្រះ​ជរាពាធ នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកគ្រូ​អ្នក​គ្រួ សិស្សានុសិស្ស នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ព្រមទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិប្រមាណ ៦០០ នាក់ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការប្រគុំ​តន្ត្រី រំលឹក​ព្រះរាជ​និពន្ធ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នា​រាត្រី ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​សាលសន្និសីទ​ចតុមុខ​។ ក្នុង​ពិធី​ដ៏​មហោឡារិក​នេះ អមដោយ​ការប្រគុំ​តន្ត្រី ដែលជា​ស្ថា​ព្រះ​ហ​ស្ថ ព្រះរាជ​និពន្ធ របស់​អ​តី​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ​។​

 ក្នុងឱកាស​នោះដែរ លោក ជុំ វុទ្ធី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ការ​រៀ​បំ​ពិធី​ប្រគុំ​តន្ត្រី​នេះ គឺជា​ការ​រំលឹក​ឡើងវិញ នូវ​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ ធ្វើ​គ្រប់បែបយ៉ាង ក្នុងការ​លើកស្ទួយ​វប្បធម៌​ជាតិខ្មែរ ឲ្យ​បាន​រុងរឿង​។​

​លោក ជុំ វុទ្ធី ប្រធាន បាន​បន្តទៀតថា ក្រៅពី​ការ​មមាញឹក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ព្រះអង្គ​ក៏មាន​ព្រះទ័យ យកចិត្តទុកដាក់​ក្នុង​វិស័យ​វប្បធម៌​យ៉ាងខ្លាំង ព្រះអង្គ បាន​និពន្ធ​ទំនុកភ្លេង បទ​ចម្រៀង និង​ភាពយន្ត​ជាច្រើន ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប៉ិនប្រសព្វ និង​ភាព​វៃឆ្លាត ក្នុង​វិស័យ​ការទូត ជាមួយ​បណ្តា​ប្រទេស​នានា​។

​លោក ជុំ វុទ្ធី បាន​បន្ថែមថា "​អ្វី​ដែលជា​ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​ខ្មែរ ចងចាំ​មិន​ភ្លេច​នោះ គឺ​បទ​លា​ហើយ​កម្ពុជា​"៕