ឡាន​បុក​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​ម្ចាស់​កង់​បី​ស្លាប់​

កណ្តាល: ម្ចាស់​ម៉ូតូ​កង់​បី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ក្នុងករណី​ជួប​គ្រោះថ្នាក់​ចរាចរបង្កឡើង ដោយ​រថយន្តបុក​ម៉ូតូ​កង់​បី ពេញទំហឹង​កាលពី​វេលា​​ម៉ោង​ប្រមាណ​ជិត​១១​ព្រឹក ថ្ងៃទី​១២  ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ នៅ​ចំណុច​មុខ​តូតា​ល់ នៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល ។​

​ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​កង់​បី ស្លាប់​នោះ​មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណនៅឡើយ​ទេ​។ រីឯ​អ្នកបើករថយន្ត​បង្ក ក៏​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណដូចគ្នា​​បាន​ចុះ​គេចខ្លួនបាត់ បន្សល់​តែ​រថយន្ត​នៅ​និង​កន្លែងកើតហេតុ ប៉ុណ្ណោះ​។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ បើក​ម៉ូតូ​កង់​បីម្នាក់ឯង លុះ​មកដល់​ចំណុច​ខាងលើ​ស្រាប់​តែមាន​រថយន្ត ១​គ្រឿង​​ម៉ាក​ប៉ា​ស៊េ​រូ ពាក់​ស្លាក​លេខ​ភ្នំពេញ​2F-1602 បើក​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​និង​ម៉ូតូ​កង់​បីពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្ចាស់​កង់​បី​ភ្លាមៗ​នៅ​និង​កន្លែង​​តែម្តង​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បានមក​ដល់ ហើយ​បាន​វាស់វែង និង​ធ្វើកំណត់ហេតុ រួច​យក​វត្ថុតាង​ទាំង​២​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​​កៀនស្វាយ រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​។ ចំណែក​សាកសព​ត្រូវបាន សមត្ថកិច្ចកំពុង​ស្រាវជ្រាវរ​ក្រុមគ្រួសារ ដើម្បី​ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​៕​

ឡាន​បុក​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​ម្ចាស់​កង់​បី​ស្លាប់​

ឡាន​បុក​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​ម្ចាស់​កង់​បី​ស្លាប់​