ក្រសួង​វប្បធម៌ បង្ហាញ​ពិធីការ​បង្ហោះ​ខ្លែង​ខ្មែរ លើក​ទី​១៩ របស់​ដូនតា​ខ្មែរ​

ភ្នំពេញ:  ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រារព្វ ពិធី​មហា​ស្រព​បង្ហោះ​ខ្លែង​ខ្មែរ លើក​ទី​១ នៅ​ទីវាល​មហោស្រប​កោះ​ពេជ្រ កា​ពី​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា ដើម្បី​ប្រ​គួ​ត​ប្រជែង​ដណ្តើមយក​ចំណាត់​លេខ ១ ដល់​លេខ​៣ នៃ​ក្របខណ្ឌ​ក្រសួង​វប្បធម៌ និង​ក្របខ័ណ្ឌ​ស្វ័យរិន សម្រាប់​ឲ្យ​កូនចៅ​ថែរក្សា និង​បន្តវេន​ទៅ​អនាគត​។​

​លោក សំរាំង កំសាន្ត រដ្ឋលេខាធិការ នៃ​ក្រសួង​វប្បធម៌ វិចិត្រសិល្បៈ មានប្រសាសន៍​លើកឡើងថា ការ​បង្ហោះ​ខ្លែង​ខ្មែរ​នៅពេលនេះ គឺជា​ខួប​លើក​ទី​១៩​ហើយ ដែល​ក្រសួង​វប្បធម៌ រៀបចំ​ពិធី​មហា​ស្រព​បង្ហើរខ្លែង​ខ្មែរ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ភាព​អស្ចារ្យ​ឆ្លុះ​ប​ញ្ជាំ​ង​ឲ្យ​ឃើញ​ពី​បេតិកភណ្ឌ​វប្បធម៌ អ​រូបិយ​មួយ​របស់​ដូនតា​ខ្មែរ​បន្សល់​ទុកជា​យូរ​មកហើយ សម្រាប់​ឲ្យ​កូនចៅ​ថែរក្សា និង​បន្តវេន​ទៅ​អនាគត  ដែល​សំដៅលើ​ការ​បង្ហោះ​ខ្លែង​ខ្មែ​នេះ​។

​លោក បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ការ​បង្ហោះ​ខ្លែង​គ្រប់​ទម្រង់​នាពេលនេះ គឺ​ចង់បង្ហាញ​ពី​អត្ត​ន័យ​យ៉ាង​ជ្រាលជ្រៅ មួយ​ដ៏​សំខាន់​សំដៅលើ​ការដឹងគុណ​របស់​កុល​បុត្រ កុលធីតា​ខ្មែរ ចំពោះ​មាតា​របស់ខ្លួន​រៀបចំ​ទុក​ឲ្យ​បន្ត​ជាម​រតក ដែលជា​សញ្ញាណ​មួយ​របស់​ជាតិ​មិនអាច​បំភ្លេចបាន​។ ទម្រង់​ខ្លែង​ធំ​ខ្មែរ ប្រៀបដូចជា​ម្តាយ​ពរ​ពោះ​កូន ដូច្នេះ​កូន ត្រូវតែ​តបស្នង​សងគុណ​មាតាបិតា ដែល​នេះ​គឺជា​អត្ថន័យ​ដ៏​មានន័យ​និង​ជម្រៅ​បំផុត​។​

​លោក​រដ្ឋលេខាធិការ បាន​បញ្ជាក់ថា ជា​ផែនការ​គោល​ក្រសួង​គ្រោង​នឹង​បន្ត​រៀបចំ​មហា​ស្រព​បង្ហើរខ្លែង​ខ្មែរ​នេះ នៅ​ឆ្នាំក្រោយៗ​ជា​បន្តទៀត ដើម្បី​រក្សា​ឲ្យ​បាន​នូវ​អត្តសញ្ញាណ​ជាតិ​ប្រពៃណី​របស់​ដូនតា​ខ្មែរ តាំងពី​បូរាណ​កាល​មក ខណៈដែល​ខ្លែង​គឺជា​អត្តសញ្ញាណ​របស់​ជាតិ​ដ៏​ជ្រាលជ្រៅ​មួយ បើទោះបីជា​ខ្លែង​មិនមាន​សារសំខាន់ សម្រាប់​ផលប្រយោជន៍​ចំពោះមុខ​ក៏ដោយ​។ ប៉ុន្តែ​ប​ច្ចុ​ន្ប​ន្ន​នេះ ពិភពលោក និង​អាស៊ាន ក៏មាន​សមាគម​ខ្លែង​សម្រាប់​បង្ហោះ​ប្រ​គួ​ត​ប្រជែង​គ្នា​ដែរ ដោយ​ការ​បង្ហោះ​ខ្លែង​នេះ មិន​ត្រឹមតែ​បម្រើ​ភាពសប្បាយ​រីករាយ​បុ​ណ្ណោះ​ទេ តែ​វា​បានបង្ហាញ​នូវ​ការអប់រំ​ចំណេះដឹង​ដល់​ស្រទាប់​យុវជន​ឲ្យ​បាន​ស្វែងយល់​ផងដែរ​។​

​លោក ហ៊ឹម វិបុលផល ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹងថា ការវាយតម្លៃ​នៃ​ការ​ប្រ​គួ​ត​ប្រជែង​ខ្លែង​នេះ គណៈកម្មការ​បានដាក់​ពិន្ទុ គឺ​អាស្រ័យ​លើ​សោភ័ណភាព​នៃ​ខ្លែង តំណាង​ឲ្យ​ខេត្ត​នីមួយៗ​ដែល​បាន​ចូលរួម​។ ម្យ៉ាងទៀត គឺ​អាស្រ័យទៅលើ​ទេពកោសល្យ សិល្បៈ បច្ចេកទេស នៃ​ការ​រចនា​លើ​រូ​បរាង្គ​របស់​ខ្លែង មួយទៀត​គឺ​អាស្រ័យ​លើ​ការ​បង្ហើរខ្លែង​ឡើង​ចុះ​ដើម្បី​ឲ្យ​ប្រាកដថា ឡើងទៅ​ក៏​ដំណើរ​ការល្អ ហើយ​ពេល​ចុះ​គឺ​ត្រូវតែ​ល្អ​ដូចគ្នា​។​

​លោក បាន​ឲ្យ​ដឹង​ទៀតថា ការប្រកួត​ខ្លែង​ខ្មែរ ក្នុង​មហា​ស្រព​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​១៩ នេះ មានការ​ប្រកួត​ពីរ​ក្របខ័ណ្ឌ ក្នុងនោះ​ទីមួយ គឺ​ប្រកួត​រវាង​ខ្លែង​របស់​មន្ទីរ​វប្បធម៌ នៅតាម​បណ្តា​ខេត្ត រាជធានី ហើយ​ក្របខ័ណ្ឌ​មួយទៀត គឺជា​ស្វ័យរិន សំដៅលើ​ខ្លែង​របស់​សាធារណៈ​ដែល​ចង់​ចូលរួម​ប្រកួត​។​

​សូមបញ្ជាក់ថា​៖ ក្រោយ​បញ្ចប់​ការប្រកួត គណៈកម្មការ​បានប្រកាស​លទ្ធផល​ផ្លូវ​ការណ៍ ខ្លែង​មន្ទីរ​វប្បធម៌​ខេត្តកំពង់ធំ ទទួល​ជ័យលាភី​ជាប់​ចំណាត់ថ្នាក់​លេខ​១ ខេត្តពោធិ៍សាត់​លេខ​២ លេខ​៣​ខេត្ត​ម​ណ្ឌ​គិរី​។ ចំណែក​ក្របខ័ណ្ឌ​ស្វ័យរិន​លេខ​១ បាន​លើខ្លែង​រនាត លេខ​២ ខ្លែង​រាហូ និង​លេខ​៣ គឺជា​ខ្លែង​កោះទន្សាយ រីឯ​ជ័យលាភី​ទាំងអស់​នឹង​ទទួលបាន​ពានរង្វាន់​និង​ទឹកប្រាក់​ផងដែរ​៕

ក្រសួង​វប្បធម៌ បង្ហាញ​ពិធីការ​បង្ហោះ​ខ្លែង​ខ្មែរ លើក​ទី​១៩ របស់​ដូនតា​ខ្មែរ​

ក្រសួង​វប្បធម៌ បង្ហាញ​ពិធីការ​បង្ហោះ​ខ្លែង​ខ្មែរ លើក​ទី​១៩ របស់​ដូនតា​ខ្មែរ​

ក្រសួង​វប្បធម៌ បង្ហាញ​ពិធីការ​បង្ហោះ​ខ្លែង​ខ្មែរ លើក​ទី​១៩ របស់​ដូនតា​ខ្មែរ​