ក្មេង​ស្ទាវ​២​ក្រុម​ដេញ​តាម​វាយ​គ្នា​មុខ Dreamland រង​របួស​បែកក្បាល​ម្នាក់

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ជិះ​ម៉ូតូ​ដើរ​លេង​នៅ​កោះ​ពេជ្រ លុះ​ជិះ​មក​ដល់​មុខ Dreamland ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ៤នាក់ ជិះ​ម៉ូតូ​២​គ្រឿង ដេញ​តាម​វាយ​បណ្ដាល​ឲ្យ​បែក ក្បាល​ហូរ​ឈា ម​ស្រោច​ខ្លួន​ម្នាក់ ភ្លាម​ៗ​នោះ​ជន​បង្ក​បាន​ព្យាយាម​ជិះ​ រត់គេច​ខ្លួន​ តែ​មក​ដល់​ក្បែរ​វិមាន​ឯករាជ្យ​ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​រួម​ ជាមួយ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​២​នាក់ រួម​ជាមួយ​ម៉ូតូ១​គ្រឿង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​មុខ Dreamland ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​គេ​ចោទ​ថា​វាយ​គេ​មាន ឈ្មោះ ហៀ​ង អាយុ​២២​ឆ្នាំ ជា​សិស្ស រស់នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ចំណែក​អ្នក​ឌុ​ប​ឈ្មោះ លេង (ពាក់​ម៉ាស) អាយុ​២១​ឆ្នាំ ជា​សិស្ស ស្នាក់​សង្កាត់​ផ្សារ​កណ្ដាល​១ ខណ្ឌដូនពេញ ។ ចំណែក​ភាគី​៣​នាក់​ ដែល​បាន​ដាក់​ពាក្យបណ្ដឹង​មាន ១-​ឈ្មោះ ឈ្មោះ សុខ​ មក​រា អាយុ​២២​ឆ្នាំ រង​របួស​បែកក្បាល ជា​អ្នក​ឌុ​ប​, ២-​ឈ្មោះ វត កក្កដា អាយុ​២៣​ឆ្នាំ និង​៣-​ឈ្មោះ ឡាយ វី​រៈ​ផា អាយុ​២៣​ឆ្នាំ ទាំង​៣​នាក់​ជា​និ​ស្សិត ស្នាក់​នៅផ្ទះ​ជិត​គ្នា ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​ត្រូវ​គេ​វាយ​ខាងលើ​បាន​ និយាយ​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​ ជិះ​ម៉ូតូ PCX មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FH-8776 ជិះ​លេង​នៅ​ ក្នុង​កោះ​ពេជ្រ ខណៈ​ពេល​កំពុង​ជិះ​ចេញ ពី​កោះ​ពេជ្រ​មក​ដល់​ ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ក្មេង​ស្ទាវ​១​ក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២គ្រឿង បាន​ដក​ខ្សែក្រវាត់​ដេញ​វាយ​ ជន​រង​គ្រោះ​បណ្តាល​ឲ្យ​បុ រស​ម្នាក់​របួស​បែកក្បាល ភ្លាម​ៗ​នោះ​ជន​បង្ក​បាន​ព្យាយាម​ ជិះ​រត់គេច​ខ្លួន តែ​មក​ដល់​ក្បែរ​វិមាន​ ឯករាជ្យ​ត្រូវ​បាន​ប្រជាពលរដ្ឋ រួម​ជាមួយ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​២​នាក់ រួម​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-4590 ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាំ​មក​ដាក់​ពាក្យបណ្ដឹង​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ ចំណែក​ជន សង្ស័យ​២​នាក់ ដែល​ជាប់ចោទ​ត្រូវ​ សមត្ថកិច្ច​កំពុងធ្វើការ​ សាកសួរ​បន្ត ៕
ក្មេង​ស្ទាវ​២​ក្រុម​ដេញ​តាម​វាយ​គ្នា​មុខ Dreamland រង​របួស​បែកក្បាល​ម្នាក់

ក្មេង​ស្ទាវ​២​ក្រុម​ដេញ​តាម​វាយ​គ្នា​មុខ Dreamland រង​របួស​បែកក្បាល​ម្នាក់
ក្មេង​ស្ទាវ​២​ក្រុម​ដេញ​តាម​វាយ​គ្នា​មុខ Dreamland រង​របួស​បែកក្បាល​ម្នាក់
ក្មេង​ស្ទាវ​២​ក្រុម​ដេញ​តាម​វាយ​គ្នា​មុខ Dreamland រង​របួស​បែកក្បាល​ម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត