ស្ពានអាកាសតិចណូ នឹងដាក់ឲ្យដំណើរ ការជាបណ្តោះអាសន្ន ថ្ងៃ២១ ខែវិច្ឆិកា

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានប្រកាសថា បើតាមផែនការស្ពាន អាកាសតិចណូ នឹងដាក់ឲ្យដំណើរ ការជាបណ្តោះអាសន្ន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋ ឆ្លងកាត់ទៅវិញ ទៅមកក្នុងឱកាសបុណ្យអុំទូក។

គេហទំព័របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១១ ខែវិច្ឆិកា ការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីតិចណូ បានចាប់ផ្តើមដំណើរការអ៊ុតកៅស៊ូ AC នៅលើកម្រាលស្ពានអាកាស។

គិតមកត្រឹមថ្ងៃដដែលនេះ លទ្ឋផលការងារការដ្ឋាន ជារួមសម្រេចបាន ៩០%នៃគម្រោងហើយ៕

ស្ពានអាកាសតិចណូ នឹងដាក់ឲ្យដំណើរ ការជាបណ្តោះអាសន្ន ថ្ងៃ២១ ខែវិច្ឆិកា
ស្ពានអាកាសតិចណូ នឹងដាក់ឲ្យដំណើរ ការជាបណ្តោះអាសន្ន ថ្ងៃ២១ ខែវិច្ឆិកា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត