សមត្ថកិច្ចបង្ក្រាប ក្រុមចោរលួចរថយន្ត ពីខេត្តកណ្តាល ទៅដល់ក្រចេះ ឃាត់ខ្លួន២នាក់ ដកហូតរថយន្ត ៦គ្រឿង

ក្រចេះ៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ លន់ សុផាត បានបញ្ជាក់ថា កម្លាំងរបស់លោក សហការជាមួយកម្លាំង នគរបាលខេត្តកណ្តាល បានបើកប្រតិបត្តិការ ពេញមួយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតបង្ក្រាបដោយ ជោគជ័យ ក្រុមចោរលួចរថយន្ត ចំនួន២នាក់ និងដកហូតរថយន្ត ចំនួន៦គ្រឿង មានថយន្ត Camry ឆ្លាម និងរថយន្តប្រភេទ Corola ដែលក្រុមចោរ លួចពីទឹកដីខេត្តកណ្តាល ទៅលក់នៅខេត្តក្រចេះ ។

ក្រោយបញ្ចប់ប្រតិបត្តិការបង្ក្រាបរួចមក នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ស្នងការនគរបាលខេត្តក្រចេះ បានប្រគល់ ទាំងជនសង្ស័យ និងរថយន្តទាំង៦គ្រឿង ជូនដល់នគរបាលខេត្តកណ្តាល ដែលជាម្ចាស់ទឹកដី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី។

មន្រ្តីនគរបាលខេត្តក្រចេះ បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ អ៊ុន អ៊ីយ៉ូរ៉ា អាយុ៣០ឆ្នាំ រស់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងក្រចេះ និងទី២ឈ្មោះ អោល វណ្ឌី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ។

លោកឧត្តមសេនីយ៏ លន់សុផាត ស្នងការនគរបាលខេត្តក្រចេះ បានអំអំពាវនាវដល់បងប្អូន ដែលបាត់រថយន្ដ ឲ្យទៅពិនិត្យមើលរថយន្ដ ទាំង៦គ្រឿងនេះ នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីស្នើសុំយកត្រឡប់មកវិញ៕

សមត្ថកិច្ចបង្ក្រាប ក្រុមចោរលួចរថយន្ត ពីខេត្តកណ្តាល ទៅដល់ក្រចេះ ឃាត់ខ្លួន២នាក់ ដកហូតរថយន្ត ៦គ្រឿង
សមត្ថកិច្ចបង្ក្រាប ក្រុមចោរលួចរថយន្ត ពីខេត្តកណ្តាល ទៅដល់ក្រចេះ ឃាត់ខ្លួន២នាក់ ដកហូតរថយន្ត ៦គ្រឿង
សមត្ថកិច្ចបង្ក្រាប ក្រុមចោរលួចរថយន្ត ពីខេត្តកណ្តាល ទៅដល់ក្រចេះ ឃាត់ខ្លួន២នាក់ ដកហូតរថយន្ត ៦គ្រឿង
សមត្ថកិច្ចបង្ក្រាប ក្រុមចោរលួចរថយន្ត ពីខេត្តកណ្តាល ទៅដល់ក្រចេះ ឃាត់ខ្លួន២នាក់ ដកហូតរថយន្ត ៦គ្រឿង
សមត្ថកិច្ចបង្ក្រាប ក្រុមចោរលួចរថយន្ត ពីខេត្តកណ្តាល ទៅដល់ក្រចេះ ឃាត់ខ្លួន២នាក់ ដកហូតរថយន្ត ៦គ្រឿង
សមត្ថកិច្ចបង្ក្រាប ក្រុមចោរលួចរថយន្ត ពីខេត្តកណ្តាល ទៅដល់ក្រចេះ ឃាត់ខ្លួន២នាក់ ដកហូតរថយន្ត ៦គ្រឿង
សមត្ថកិច្ចបង្ក្រាប ក្រុមចោរលួចរថយន្ត ពីខេត្តកណ្តាល ទៅដល់ក្រចេះ ឃាត់ខ្លួន២នាក់ ដកហូតរថយន្ត ៦គ្រឿង
សមត្ថកិច្ចបង្ក្រាប ក្រុមចោរលួចរថយន្ត ពីខេត្តកណ្តាល ទៅដល់ក្រចេះ ឃាត់ខ្លួន២នាក់ ដកហូតរថយន្ត ៦គ្រឿង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត